ចំពោះអ្នកចង់ក្លាយជាសហគ្រិននៅពេលរៀនចប់ ជំនាញ ៣ ខាងក្រោមជាជំនាញសក្ដិសមជាងគេ សម្រាប់ការឈានទៅបើកអាជីវកម្មដោយខ្លួនឯង។
១. ជំនាញទីផ្សារ (Marketing)
ទីផ្សារ ជាកត្តាចាំបាច់ដែលធ្វើឲ្យអាជីវកម្មរីកចម្រើនបានល្អឬមិនល្អ។ ចំពោះអ្នកទើបចាប់ផ្ដើមអាជីវកម្មថ្មី ត្រូវតែចេះធ្វើយ៉ាងណាឲ្យអតិថិជនគោលដៅស្គាល់ពីអាជីវកម្មរបស់ខ្លួន។
ដូច្នេះ បើរៀនជំនាញទីផ្សារ អ្នកមិនចាំបាច់ជួលអ្នកដទៃមកជួយអ្នកធ្វើកិច្ចការមួយនេះឡើយ ព្រោះអ្នកនឹងមានជំនាញ ទ្រឹស្ដី ក៏ដូចជាចំណេះដឹងជាច្រើនដែលអាចយកមកប្រើប្រាស់បាន។ ទោះបីជាចំណុចខ្លះ មិនអាចអនុវត្តជាក់ស្ដែងបានដូចក្នុងសៀវភៅដែលធ្លាប់រៀនមែន យ៉ាងណាអ្នកនៅតែមានប្រៀបជាងអ្នកដែលមិនយល់ដឹងពីការធ្វើទីផ្សារទាល់តែសោះ។
២. ជំនាញគ្រប់គ្រងហិរញ្ញវត្ថុ (Financing)
នៅពេលចេញរកស៊ីថ្មីៗ អ្នកនឹងត្រូវការចំណាយច្រើន ហើយបើអ្នកមិនបានចំណាយឲ្យបានល្អទេនោះ អ្នកប្រាកដជានឹងមានបញ្ហាលំហូរសាច់ប្រាក់ជាក់ជាមិនខាន។
ដូច្នេះ ការសិក្សាជំនាញគ្រប់គ្រងហិរញ្ញវត្ថុពិតជាមានសារសំខាន់ដែលមិនអាចខ្វះបាន បើពុំនោះទេ អាជីវកម្មរបស់អ្នកនឹងមានគេជំពាក់ច្រើន ឬ គ្មានលុយចំណេញនោះឡើយ។
ជំនាញផ្នែកហិរញ្ញវត្ថុមិនត្រឹមតែជួយអ្នកឲ្យចេះគ្រប់គ្រងលុយក្នុងមុខជំនួញនោះទេ តែវាក៏ជួយឲ្យអ្នកចេះក្នុងការវិនិយោគទៅលើផ្នែកណានៃអាជីវកម្មរបស់ខ្លួនដែលទទួលបានផលច្រើនផងដែរ។
៣. ជំនាញអាជីវកម្ម (Business)
ជំនាញនេះ ជាជំនាញដែលទាក់ទងនឹងអាជីវកម្មជាច្រើនផ្នែករួមមាន ទីផ្សារ ហិរញ្ញវត្ថុ គ្រប់គ្រង គណនេយ្យ ទំនាក់ទំនង និងជំនាញក្នុងការដឹកនាំខ្លះៗទៀត។
ទោះបីជាជំនាញអាជីវកម្មនេះមិនធ្វើឲ្យអ្នកចេះផ្នែកណាមួយឲ្យជាក់លាក់ ប៉ុន្តែអ្នកនឹងយល់ដឹងច្រើនពីការដំណើរការអាជីវកម្មទាំងមូល ហើយបើអ្នកមិនចង់រកស៊ីខ្លួនឯង ជំនាញមួយនេះក៏មានជម្រើសការងារច្រើនផងដែរ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Entrepreneurhttps://www.kampucheathmey.com/profession-work/9407





































































