ទង្វើ ៤យ៉ាង ដែលនាំដល់ជីវភាពថ្កុំថ្កើង ៖
១-
ឧដ្ឋានសម្បទា គឺការប្រឹងប្រែងព្យាយាម ពោលគឺការបដិបត្តិដោយស្មារតីតស៊ូ
មិនខ្លាចហត់នឿយក្នុងមុខរបរ ដើម្បីស្វែងរកទ្រព្យ (មុខរបរស្របតាមកាលៈទេសៈ)។
២-
អារក្ខសម្បទា គឺការរក្សា ពោលគឺការចេះគ្រប់គ្រង ថែរក្សា សន្សំ សំចៃ
មិនខ្ជះខ្ជាយនូវ ទ្រព្យសម្បត្តិដែលខ្លួនរកបានមក
ដោយមិនឲ្យបាត់បង់ទៅដោយឥតប្រយោជន៍ឡើយ ។
៣- សមជីវិតា
គឺការចិញ្ចឹមជីវិតដោយមិនប៉ះពាល់ដល់អ្នកដទៃ និងដោយស្មើ ពោលគឺ
មិនប្រកបរបទុច្ចរិត និងចេះកំណត់ដឹងនូវ ចំណូលនិងចំណាយរស់នៅឲ្យល្មមនឹងទ្រព្យ
ដែលជាចំណូលមិនមែនចេះតែចង់ហ៊ឺហាឡូយឆាយ ហើយខ្ជះខ្ជាយដោយការចាយវាយនោះឡើយ
តែក៏មិនត្រូវកំណាញ់ពេកដែរ គឺត្រូវចេះចែកទាន
និងបរិច្ចាគដើម្បីក្តីសុខដល់ខ្លួនឯងផងនិងអ្នកដទៃផងដែរ ។
៤-
កល្យាណមិត្តតា គឺការសេពគប់រកមនុស្សល្អជាមិត្ត មិនប្រព្រឹត្តតាមបុគ្គលណា
ដែលដើរក្នុងផ្លូវខុស ពោលគឺគប់មនុស្សណាដែលចេះដឹង ទ្រទ្រង់នូវគុណធម៌
ជាបុគ្គលគួរគោរពរាប់អានជាអ្នកណែនាំក្នុងផ្លូវល្អផ្លូវចម្រើន
មកជាមិត្តដើម្បីចម្រើនក្នុងការងាររស់នៅជាសុខក្សេមក្សាន្ត ។
(ពុទ្ធោវាទ)
ទង្វើ ៤យ៉ាង ដែលនាំដល់ជីវភាពថ្កុំថ្កើង ៖
Author information
Indroduce My Self -My name is Thol un.I come from Kompong cham Province
-Now I am staying at Langka pagoda .I have graduated from
Build Bright University and Preah Sihanouk Raja Buddhist University (SBU)
-My Major is Information and Network Technology ,Buddhist University for the award of Degree of BACHELOR OF ARTS in Khmer Literature
-I work at Diamond Island-Koh Pich : Sangkat Tonle Basac, Khan Chamkarmon, Phnom Penh, Phnom Penh, Cambodia
-I want to get experience From your Company and develop your Company to be More Successful forever.
-thank you so much for your time and thank you so much for your interview
from you I am looking forward to hearing from you soon thank you so much
Copyright©️:2021 All Rights Reserved. @Mr. Thol Un









































































