យុទ្ធសាស្ត្រ ៣យ៉ាង អាចជួយអ្នកជំនួញ ពង្រឹងអាជីវកម្មបានមួយកម្រិត!
មិនថា
អ្នកដែលទើបតែចាប់ផ្តើមជំនួញ
ឬអ្នកជាអ្នកជំនាញមានបទពិសោធន៍ក្នុងវិស័យជំនួញជាច្រើនឆ្នាំនោះទេ
ជោគជ័យដែលទទួលបានពីអាជីវកម្ម ច្បាស់ជាមានអ្វីម្យ៉ាង
ឬកត្តាច្រើនយ៉ាងនៅពីក្រោយខ្នង។ កត្តាដែលជំរុញភាពជោគជ័យរបស់បុគ្គលម្នាក់ៗ
គឺជាចំណុចសំខាន់ដែលយើងអាចរៀនសូត្របាន។ ខាងក្រោមនេះ គឺជាកត្តា ៣
ដែលជាផ្នែកមួយនៃភាពជោគជ័យ៖
១)
កម្លាំងចិត្តជាចលករយ៉ាងសំខាន់៖ កម្លាំងចិត្ត
គឺជាកត្តាជំរុញអ្នកជំនួញឱ្យដើរទៅមុខដោយមិនខ្លាចហត់នឿយ និងរុញរា។
កម្លាំងចិត្តមានច្រើនប្រភេទ
ហើយមនុស្សផ្សេងគ្នាត្រូវការកម្លាំងចិត្តខុសៗពីគ្នា។
អ្នកត្រូវរំលឹកខ្លួនឯងអំពីក្តីសុបិនរបស់អ្នកនិងកុំឲ្យគំនិតអវិជ្ជមានមករំខានដល់អ្នកឲ្យសោះ
ដើម្បីបណ្ដុះកម្លាំងចិត្តឱ្យបន្តទៅមុខបាន។ ទោះជាអ្នកមានក្ដីសុបិនធំក៏ដោយ
បើគ្មានកម្លាំងចិត្តទេនោះ អ្នកប្រាកដជាពិបាកធ្វើដំណើរទៅមុខ។
កម្លាំងចិត្តអាចកើតចេញពីមនុស្សដែលអ្នកស្រលាញ់
ឬរឿងរ៉ាវជូរចត់ដែលអ្នកធ្លាប់ជួបប្រទះ។
២)
បច្ចេកវិទ្យាគឺជាផ្នែកដែលមិនអាចអត់បាន៖
ចំណុចសំខាន់មួយទៀតក្រៅពីកម្លាំងចិត្ត
ដែលអ្នកគួរធ្វើដើម្បីពង្រឹងជំនួញរបស់អ្នកគឺពង្រឹងផ្នែកបច្ចេកវិទ្យា។
បច្ចុប្បន្ននេះ ជាសម័យឌីជីថលដែលទាមទារឱ្យអ្នកដឹង
និងចេះប្រើបច្ចេកវិទ្យាប្រកបដោយប្រសិទ្ធភាព។ ប្រសិនបើអ្នកគ្រាន់តែដឹងតិចតួច
អ្នកត្រូវពង្រឹងបន្ថែមទៀត។
អ្នកគួរមានគេហទំព័រមួយនិងបណ្ដាញសង្គមជាដាច់ខាតសម្រាប់ផ្ដល់ព័ត៌មានដល់អតិថិជន។
ការវិនិយោគទៅលើបច្ចេកវិទ្យា គឺជាការចាំបាច់ពីព្រោះថា
វាផ្តល់អត្ថប្រយោជន៍ច្រើនមិនថាចំពោះអាជីវកម្មទេ
តែការអភិវឌ្ឍន៍ខ្លួនឯងផ្ទាល់។
៣)បុគ្គលិកត្រឹមត្រូវ៖
ការមានបុគ្គលិកដែលត្រូវនឹងជំនាញរបស់ពួកគេ
ក៏ជាផ្នែកមួយនៃភាពជោគជ័យរបស់ក្រុមហ៊ុនដែរ។ ភារកិច្ចរបស់អ្នកជំនួញ
គឺត្រូវបង្កើតក្រុមការងារដែលខ្លាំងពោលគឺមានជំនាញខ្លាំង
ហើយជាក្រុមដែលដឹងច្បាស់ពីការងារដើរទៅមុខដោយមិនរាថយ។
ប្រសិនបើបុគ្គលិកធ្វើការមិនត្រូវនឹងជំនាញ ទេ
ក្រុមហ៊ុនក៏មិនអាចរីកចម្រើនទៅមុខផងដែរ៕
ប្រភព: PHNOMLIST
យុទ្ធសាស្ត្រ ៣យ៉ាង អាចជួយអ្នកជំនួញ ពង្រឹងអាជីវកម្មបានមួយកម្រិត!
Share knowledge
Tags
#Khmer Save Money
Please to Share here
About Buddha Dhamma Monk
Khmer Save Money
Tags:
Khmer Save Money
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
- -បិដកអដ្ឋកថាលេខ ៤៨
- សន្ធានវគ្គ ទំព័រ ២៥១-២៥៩
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
- -បិដកអដ្ឋកថាលេខ ៤៨
- សន្ធានវគ្គ ទំព័រ ២៥១-២៥៩
៣.បរមត្ថប្រយោជន៍
(ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
- -បិដកអដ្ឋកថាលេខ ៤៨
- សន្ធានវគ្គ ទំព័រ ២៥១-២៥៩
Author information
Indroduce My Self -My name is Thol un.I come from Kompong cham Province
-Now I am staying at Langka pagoda .I have graduated from
Build Bright University and Preah Sihanouk Raja Buddhist University (SBU)
-My Major is Information and Network Technology ,Buddhist University for the award of Degree of BACHELOR OF ARTS in Khmer Literature
-I work at Diamond Island-Koh Pich : Sangkat Tonle Basac, Khan Chamkarmon, Phnom Penh, Phnom Penh, Cambodia
-I want to get experience From your Company and develop your Company to be More Successful forever.
-thank you so much for your time and thank you so much for your interview
from you I am looking forward to hearing from you soon thank you so much
Copyright©️:2021 All Rights Reserved. @Mr. Thol Un






































































