សន្សំប្រាក់ ២០%
បើសិនជាអ្នកចាប់ផ្តើមសន្សំ ២០% នៃប្រាក់ចំណូលរបស់អ្នក
នៅចន្លោះពេលដំបូងៗ អ្នកប្រាកដជាមានអារម្មណ៍ថាហត់ ឬពិបាក
ប៉ុន្តែក្នុងរយៈពេល ១ ឆ្នាំ...
អ្នកនឹងមានរបស់មួយដែលមនុស្សភាគច្រើនបំផុតមិនមាន (នោះគឺ "ប្រាក់សន្សំ")
ការដកលុយសន្សំទុក "តាំងពីថ្ងៃបើកប្រាក់ខែភ្លាមៗ"
អាចធ្វើឱ្យអ្នកមានអារម្មណ៍ថា តឹងតែងក្នុងការចាយវាយជាងមុន
តម្រូវឱ្យអ្នកគិតគូរច្រើនជាងមុន មុននឹងទិញអ្វីមួយ
ហើយត្រូវហ៊ានកាត់ចិត្តមិនទិញរបស់ដែលមិនចាំបាច់មួយចំនួន។
នៅដំណាក់កាលដំបូង វាពិតជាមិនសូវស្រួលខ្លួនទេ
អ្នកអាចនឹងមានអារម្មណ៍ថា ការរស់នៅហាក់ដូចជាពិបាកជាងមុន...
ប៉ុន្តែ សាកស្រមៃគិតងាយៗបែបនេះមើល....
បើអ្នកមានប្រាក់ចំណូល ១,០០០,០០០ រៀល (មួយលានរៀល) ក្នុងមួយខែ
ការសន្សំ ២០% គឺស្មើនឹង ២០០,០០០ រៀល។
ក្នុងរយៈពេល ១ ខែ តួលេខនេះមើលទៅអាចថាមិនច្រើនទេ
ប៉ុន្តែក្នុងរយៈពេល ១ ឆ្នាំ...
វានឹងកើនឡើងដល់ ២,៤០០,០០០ រៀល (ជិតពីរលានកន្លះ!)
ដែលវាបានមកពីវិន័យដ៏តូចមួយរបស់អ្នករៀងរាល់ខែ។
ឬបើសិនជាអ្នកមានប្រាក់ចំណូល ២,០០០,០០០ រៀល (ពីរលានរៀល)
ការសន្សំ ២០% គឺស្មើនឹង ៤០០,០០០ រៀល។
ក្នុងរយៈពេល ១ ឆ្នាំ អ្នកនឹងមានប្រាក់សន្សំសរុប ៤,៨០០,០០០ រៀល!
ដោយអ្នកមិនចាំបាច់រង់ចាំព្រេងសំណាង...
មិនចាំបាច់រង់ចាំប្រាក់រង្វាន់ពីក្រុមហ៊ុន...
គ្រាន់តែ "ធ្វើវាដដែលៗ" ជារៀងរាល់ខែ។
អ្វីដែលអ្នកកំពុងធ្វើនៅថ្ងៃនេះ អាចនឹងធ្វើឱ្យអ្នកហត់
ប៉ុន្តែលទ្ធផលដែលទទួលបាន
គឺ "ដុំលុយ" ដែលបង្កើតឡើងដោយបាតដៃរបស់អ្នកផ្ទាល់
ហើយនោះហើយ... គឺជាអ្វីដែលមនុស្សភាគច្រើនមិនទាន់មាននៅឡើយទេ។
មនុស្សភាគច្រើន ចាយសល់ប៉ុន្មានទើបសន្សំ ដែលជាហេតុធ្វើឱ្យពួកគេមិនសូវសល់លុយ។ តែគោលការណ៍នេះតម្រូវឱ្យយើង ដកទុក ២០% ភ្លាមៗនៅថ្ងៃបើកលុយ ហើយចាយត្រឹម ៨០% ដែលនៅសល់
ឧទាហរណ៍....
🔸សម្រាប់អ្នកប្រាក់ខែ ១,២០០,០០០ រៀល
- ចំណូល៖ ១,២០០,០០០ រៀល ក្នុងមួយខែ
- សន្សំ ២០%៖ ១,២០០,០០០ រៀល x ២០% = ២៤០,០០០ រៀល
- លុយសម្រាប់ចាយ៖ អ្នកសល់ ៩៦០,០០០ រៀល សម្រាប់ចាយប្រចាំខែ ខែដំបូង អ្នកប្រាកដជាមានអារម្មណ៍ថាខ្វះខាត ឬតឹងតែង ព្រោះលុយបាត់អស់ជាង២សែនរៀល អ្នកត្រូវកាត់បន្ថយការញ៉ាំកាហ្វេថ្លៃៗ ឬការដើរលេងខ្លះ។
លទ្ធផល១ឆ្នាំក្រោយ.... ត្រឹមតែ ២៤០,០០០ រៀល ក្នុងមួយខែ អ្នកគិតថាតិចមែនទេ? ប៉ុន្តែ ១២ខែ ក្រោយមក លុយនោះនឹងក្លាយជា ២,៨៨០,០០០ រៀល នៅក្នុងកុងធនាគាររបស់អ្នក!
🔸សម្រាប់អ្នកប្រាក់ខែ ២,០០០,០០០ រៀល
- ចំណូល៖ ២,០០០,០០០ រៀល ក្នុងមួយខែ
- សន្សំ ២០%៖ ២,០០០,០០០ រៀល x ២០% = ៤០០,០០០ រៀល
លទ្ធផល១ឆ្នាំក្រោយ... គ្រាន់តែដកទុកមួយខែ ៤០ម៉ឺនរៀល ដោយស្ងាត់ៗ មិនបាច់ខ្វល់... មួយឆ្នាំក្រោយ អ្នកនឹងមានលុយសុទ្ធ ៤,៨០០,០០០ រៀល ជាដុំកំភួន ដែលអាចយកទៅទិញម៉ូតូថ្មីមួយគ្រឿង បង់ថ្លៃសាលារៀន ឬទុកជាទុនរកស៊ីបានដោយមិនបាច់ខ្ចីបំណុលគេ។
វិន័យតូចៗ ប៉ុន្តែធ្វើជាប្រចាំ តែងតែផ្តល់ផលធំជានិច្ច ការលំបាកតឹងតែងនៅថ្ងៃនេះ គឺជាការទិញសេចក្តីសុខ និងសេរីភាពហិរញ្ញវត្ថុសម្រាប់ខ្លួនអ្នកនៅថ្ងៃអនាគត។
_____សុវត្ថន៍-Sovathn
#សុវត្ថន៍_Sovathn #គ្រប់គ្រងលុយ #សន្សំលុយ #ចំណូល #ចំណាយ #ប្រាក់សន្សំ #រកចំណូល #រកលុយ #គំនិតពិចារណា #អភិវឌ្ឍខ្លួនឯង #ផ្នត់គំនិត #ថាមពលវិជ្ជមាន #ហិរញ្ញវត្ថុ #បំណុល #ជំពាក់បំណុលគេ #ជំពាក់លុយគេ #ចំណូល #ទម្លាប់ #វិន័យ #ទៀងទាត់ #ពេលវេលា #ស្មោះត្រង់ #ផ្តោត #ផ្នត់គំនិត


































































