ស្ថិរភាពហិរញ្ញវត្ថុមិនមែនស្ថិតលើប្រាក់ខែប៉ុន្មានទេ តែអាស្រ័យលើការគ្រប់គ្រង - Buddhist Economic



ស្ថិរភាពហិរញ្ញវត្ថុមិនមែនស្ថិតលើប្រាក់ខែប៉ុន្មានទេ តែអាស្រ័យលើការគ្រប់គ្រង

Share knowledge

 

ស្ថិរភាពហិរញ្ញវត្ថុមិនមែនស្ថិតលើប្រាក់ខែប៉ុន្មានទេ តែអាស្រ័យលើការគ្រប់គ្រង។ មនុស្សភាគច្រើនបរាជ័យក្នុងការសន្សំ ដោយសារតែការចំណាយតូចតាចដែលមើលរំលង។ នេះគឺជាការចំណាយមិនចាំបាច់ទាំង ៨ ដែលកំពុងបំផ្លាញលុយអ្នកដោយស្ងៀមស្ងាត់៖
១. កាហ្វេ និងអាហារក្រៅផ្ទះរាល់ថ្ងៃ៖ ការចំណាយតិចតួចរាល់ថ្ងៃ បើបូកសរុបមួយឆ្នាំគឺរាប់រយដុល្លារ។ ដូចនេះគួរសាកឆុងកាហ្វេ ឬធ្វើម្ហូបញ៉ាំខ្លួនឯងខ្លះទើបជាការប្រសើរ។
២. ការទិញរបស់តាម “អារម្មណ៍មួយឆាវ”៖ ការទិញទំនិញព្រោះតែវា “បញ្ចុះតម្លៃ” ឬទិញដើម្បីបំបាត់ស្ត្រេស ទាំងដែលមិនត្រូវការ គឺជាការខ្ជះខ្ជាយដោយមិនដឹងខ្លួន។
៣. សេវាកម្មដែលមិនបានប្រើប្រាស់៖ កុំបង់លុយចោលលើ Gym, Netflix, ឬ Spotify ដែលអ្នកមិនដែលប្រើ។ បើមិនប្រើ សូមលុបវាចោលភ្លាម។
៤. ការចំណាយលើ “ភាពងាយស្រួល” ហួសហេតុ៖ ការកុម្ម៉ង់អាហារតាម App រាល់ថ្ងៃទាំងដែលហាងនៅជិត ឬទិញអ្វីដែលខ្ចប់រួចថ្លៃៗ នឹងធ្វើឱ្យហិរញ្ញវត្ថុអ្នកខ្សោះ។
៥. សម្ភារៈនិយមដើម្បីអួតគេ៖ ការទិញរបស់ប្រេនៗ ឬទូរស័ព្ទថ្មីរាល់ឆ្នាំគ្រាន់តែដើម្បីអួតគេ គឺជារឿងខាតបង់បំផុត។
៦. ការប្រាក់ និងការផាកពិន័យ៖ ការបង់លុយយឺត ឬប្រើបំណុលដែលមានការប្រាក់ខ្ពស់ គឺដូចជាការយកលុយទៅបោះចោល។ ហើយបើមានបំណុលដែលមានការប្រាក់ខ្បស់ហើយ អ្នកគួរសងបំណុលការប្រាក់ខ្ពស់ឱ្យលឿនបំផុត។
៧. ទិញរបស់ថោកតែអន់គុណភាព៖ ការទិញរបស់ថោកៗប្រើបានតែបន្តិចក៏ខូច ធ្វើឱ្យអ្នកត្រូវចំណាយទិញថ្មីរហូត។ ដូចនេះគួរទិញរបស់មានគុណភាពល្អ សន្សំសំចៃជាងក្នុងរយៈពេលវែង។
៨. ទម្លាប់អាក្រក់៖ បារី ស្រា ឬលេងឆ្នោត មិនត្រឹមតែបំផ្លាញលុយទេ តែថែមទាំងបំផ្លាញសុខភាពដែលត្រូវចំណាយលុយព្យាបាលនៅថ្ងៃក្រោយទៀតផង។

Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត