ហេតុអ្វីបានជាយើងខំប្រឹងទាំងយប់ទាំងថ្ងៃ តែលទ្ធផលហិរញ្ញវត្ថុនៅតែមិនទាន់ទៅណាឆ្ងាយ - Buddhist Economic



ហេតុអ្វីបានជាយើងខំប្រឹងទាំងយប់ទាំងថ្ងៃ តែលទ្ធផលហិរញ្ញវត្ថុនៅតែមិនទាន់ទៅណាឆ្ងាយ

Share knowledge

 💰ហេតុអ្វីបានជាយើងខំប្រឹងទាំងយប់ទាំងថ្ងៃ តែលទ្ធផលហិរញ្ញវត្ថុនៅតែមិនទាន់ទៅណាឆ្ងាយ? ចាំថា លុយមិនរត់តាមអ្នកខំប្រឹងបំពេញការងារតាមកាតព្វកិច្ចទេ តែលុយរត់តាមអ្នកដែលមានតម្លៃខ្ពស់ជាងគេក្នុងទីផ្សារ។


 អ្នកត្រូវការបង្កើនតម្លៃខ្លួន តាមរយៈការវិនិយោគលើជំនាញ ៣ នេះ ដែលទីផ្សារបច្ចុប្បន្នកំពុងក្រឡេកមើល និងហ៊ានឱ្យតម្លៃខ្ពស់។


១. ជំនាញទន់ ឬ Soft Skills គឺជាម៉ាស៊ីនបូមឱកាស និងលុយធំ

មនុស្សភាគច្រើនគិតថាជំនាញបច្ចេកទេសសំខាន់ តែទិន្នន័យជាក់ស្ដែងបង្ហាញថា មនុស្សដែលឡើងបុណ្យស័ក្តិលឿន និងរកចំណូលបានខ្ពស់ គឺដោយសារជំនាញទន់ ការនិយាយស្ដី ការដោះស្រាយបញ្ហា និងការយល់ចិត្តអ្នកដទៃ។


បើអ្នកជាអ្នកធ្វើការ ជំនាញទន់ជួយឱ្យអ្នកចរចាដំឡើងប្រាក់ខែបានជោគជ័យ។ បើអ្នកជាម្ចាស់អាជីវកម្ម វាជាអាវុធទាក់ទាញអតិថិជនលំដាប់ខ្ពស់។


២. ជំនាញឌីជីថល ដែលជាឧបករណ៍គុណចំណូលទ្វេដង

នៅក្នុងយុគសម័យនេះ បើអ្នកធ្វើការតែដោយកម្លាំងបាយ ឬប្រព័ន្ធចាស់គំរឹល អ្នកនឹងត្រូវហត់នឿយរហូត។ 


ជំនាញឌីជីថល ការប្រើប្រាស់បច្ចេកវិទ្យាដើម្បីសម្រាលការងារ ការវិភាគទិន្នន័យ ឬការធ្វើទីផ្សារអនឡាញ គឺជាអ្នកជួយសម្រាលកម្លាំង និងបង្កើនលទ្ធផលការងារជាលក្ខណៈមេគុណ។


៣. បទពិសោធន៍នៃជីវភាព ឬ Lifestyle Experience នេះហើយយុទ្ធសាស្ត្រទាក់ទាញអតិថិជនលំដាប់ខ្ពស់

នេះជាជំនាញដែលមនុស្សភាគច្រើនមើលរំលង ការរស់នៅមានបទពិសោធន៍ យល់ដឹងពីសិល្បៈ ម្ហូបអាហារ ការកម្សាន្ត និងការរស់នៅបែបមានកម្រិតមិនមែនជាការខ្ជះខ្ជាយទេ បើអ្នកចេះប្រើវា។


 វាជាស្ពានចម្លងអ្នកទៅកាន់ពិភពនៃអ្នកមាន ជួយឱ្យអ្នកនិយាយភាសាតែមួយជាមួយអតិថិជនដែលមានលុយធំ ព្រោះមនុស្សទិញទំនិញ ឬសហការរកស៊ីជាមួយមនុស្សដែលមានកម្រិតរស់នៅ និងការយល់ដឹងប្រហាក់ប្រហែលគ្នា។


ដើម្បីឱ្យអ្នកឃើញរូបភាពច្បាស់  Money Buddy សូមលើកយកករណីសិក្សារបស់បងប្រុសម្នាក់ អាចអនុវត្តបានទាំងអ្នកធ្វើការ និងម្ចាស់អាជីវកម្មខ្នាតតូច ។ 

គាត់មានប្រាក់ខែគោលដំបូង ៤០០$ ប្រហែល ១,៦០០,០០០៛។


ជំនួសឱ្យការរស់នៅបែបសន្សំសំចៃហួសហេតុ គាត់បានបែងចែកលុយ និងពេលវេលាដើម្បីអភិវឌ្ឍជំនាញទាំង ៣ ខាងលើ ក្នុងរយៈពេល ៥ ឆ្នាំ៖


ឆ្នាំទី ១ ដល់ទី ២ ផ្ដោតលើជំនាញទន់ និងឌីជីថល៖

គាត់ចំណាយប្រាក់ប្រហែល ១០០$ ឬ ៤០០,០០០៛ ក្នុងមួយខែ ដើម្បីរៀនវគ្គខ្លីៗពីការលក់ ការនិយាយជាសាធារណៈ និងការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងទិន្នន័យ។ 


គាត់ត្រូវបានក្រុមហ៊ុនដំឡើងតំណែងជាប្រធានក្រុម ដោយសារសមត្ថភាពដឹកនាំ និងការធ្វើការងារលឿនជាងមុន។ ប្រាក់ខែរបស់គាត់កើនឡើងដល់ ៨០០$ ស្មើនឹង ៣,២០០,០០០៛។


ឆ្នាំទី ៣ ដល់ទី ៤ ផ្ដោតលើបទពិសោធន៍នៃជីវភាព និងពង្រីកទំនាក់ទំនង៖

 ជាមួយនឹងប្រាក់ខែ ៨០០$ គាត់ចាប់ផ្ដើមបែងចែកលុយ ១៥% គឺ ១២០$ ប្រហែល ៤៨០,០០០៛ ក្នុងមួយខែ ដើម្បីចូលរួមកម្មវិធីពិភាក្សាជំនួញ លេងកីឡាបែបអភិជន ដូចជាវាយកូនហ្គោល ឬវាយកូនបាល់ និងទៅកន្លែងដែលមនុស្សមានសក្ដានុពលជួបជុំគ្នា។ 


នៅទីនោះ គាត់បានជួបម្ចាស់អាជីវកម្មធំៗ និងទទួលបានឱកាសធ្វើជាអ្នកប្រឹក្សាយោបល់ក្រៅម៉ោង ដោយសារគាត់មានទាំងជំនាញឌីជីថល និងយល់ពីចិត្តសាស្ត្រមនុស្ស។ ចំណូលបន្ថែមរបស់គាត់កើនឡើង ១,០០០$ ក្នុងមួយខែ។


ឆ្នាំទី ៥ លទ្ធផលសរុបនៃរបត់ហិរញ្ញវត្ថុ ៖ 

ពេលនេះចំណូលសរុបរបស់គាត់ ប្រាក់ខែគោល ១,២០០$ + ប្រាក់ចំណូលក្រៅម៉ោង ១,៥០០$ គឺស្មើនឹង ២,៧០0$ ប្រហែល ១០,៨០០,០០០៛ ក្នុងមួយខែ។


ចំណូលចាប់ផ្ដើម ១,៦០០,០០០៛ ក្នុងមួយខែ ដើមទុនវិនិយោគលើចំណេះដឹង និងទំនាក់ទំនងសរុប ៥ ឆ្នាំ ប្រហែល ៦,០០០$ ប្រហែល ២៤,០០០,០០០៛


ចំណូលសរុបនៅឆ្នាំទី ៥ = ១០,៨០០,០០០៛ ក្នុងមួយខែ


កំណើនចំណូលសរុប កើនឡើងរហូតដល់ ៦.៧៥ ដង ឬ ៦៧៥% បើធៀបនឹងឆ្នាំដំបូង។


បើ គាត់គ្រាន់តែខំធ្វើការតាមជំនាញចាស់ ហើយសន្សំលុយឱ្យខានតែបាន ១០០$ ក្នុងមួយខែ ដោយមិនព្រមវិនិយោគលើខ្លួនឯង ក្នុងរយៈពេល ៥ ឆ្នាំ គាត់នឹងសន្សំលុយបានត្រឹមតែ ៦,០០០$ ឬ ២៤,០០០,០០០៛ ប៉ុណ្ណោះ ហើយប្រាក់ខែរបស់គាត់ប្រហែលជាកើនឡើងត្រឹម ៥០០$ ឬ ៦០០$ តាមអតិផរណា។ 


ផ្ទុយទៅវិញ ការព្រមចំណាយលើជំនាញទាំង ៣ ធ្វើឱ្យគាត់មានសមត្ថភាពរកលុយបាន ២៤,០០០,០០០៛ ត្រឹមតែរយៈពេល ២ ខែប៉ុណ្ណោះនៅឆ្នាំទី ៥។


ការខំប្រឹងអភិវឌ្ឍខ្លួនមិនមែនដើម្បីតែតួលេខនៅលើកញ្ចក់ទូរស័ព្ទ ឬកាតធនាគារនោះទេ។ មូលហេតុពិតប្រាកដដែលអ្នកត្រូវតែខំប្រឹងរុញខ្លួនឯងឱ្យហួសពីចំណុចសុខស្រួលនាពេលបច្ចុប្បន្ន គឺដើម្បី ៖


សេរីភាពនៃជម្រើស

 ដើម្បីឱ្យថ្ងៃក្រោយ ពេលដែលឪពុកម្ដាយឈឺ ឬកូនៗចង់រៀនសាលាល្អៗ អ្នកមានលទ្ធភាពងក់ក្បាលយល់ព្រមភ្លាមៗ ដោយមិនបាច់អង្គុយមើលទឹកប្រាក់ និងមានអារម្មណ៍ខុសក្នុងចិត្ត។


ភាពថ្លៃថ្នូរក្នុងសង្គម

 ការមានជំនាញខ្ពស់ និងយល់ដឹងពីជីវភាពរស់នៅ ធ្វើឱ្យអ្នកទទួលបានការគោរពពិតប្រាកដពីមនុស្សជុំវិញខ្លួន។ 

ពាក្យសម្ដីរបស់អ្នកមានទម្ងន់ ហើយគំនិតរបស់អ្នកត្រូវបានគេយកទៅអនុវត្ត។


ការការពារហានិភ័យ

សេដ្ឋកិច្ចអាចមានការប្រែប្រួល អាជីវកម្មអាចជួបវិបត្តិ តែបើអ្នកមានជំនាញទន់ល្អ យល់ដឹងពីឌីជីថល និងមានទំនាក់ទំនងជាមួយមនុស្សកម្រិតខ្ពស់ ទោះបីជាអ្នកធ្លាក់ខ្លួនដល់ចំណុចសូន្យ ក៏អ្នកអាចបង្កើតលុយលានសារជាថ្មីបានយ៉ាងលឿនបំផុតដែរ។


ចាប់ផ្ដើមបែងចែកពេលវេលា និងថវិកាថ្ងៃនេះ ដើម្បីពង្រឹងជំនាញទន់ ជំនាញឌីជីថល និងដើរចេញទៅក្រៅដើម្បីស្វែងយល់ពីបទពិសោធន៍ជីវិតពិតប្រាកដ។ 


ចាំថា តម្លៃខ្លួនរបស់អ្នកនៅថ្ងៃនេះ គឺជាទំហំកាបូបលុយរបស់អ្នកនៅថ្ងៃស្អែក។


អរគុណអ្នកទាំងអស់គ្នា ដែលតែងតែគាំទ្រ Money Buddy មករហូត! 

សូមជួយ Like, Follow និង Share ជាសាធារណៈ ដើម្បីចែករំលែកចំណេះដឹង ហិរញ្ញវត្ថុដល់បងប្អូនកម្ពុជាទាំងអស់គ្នា! 💚


❕ពួកយើងអានរាល់មតិយោបល់របស់បងប្អូនជានិច្ច ចូលរួមចែករំលែកគំនិត និងបទពិសោធន៍របស់បងប្អូននៅក្នុង Comment រាល់ការចូលរួមសុទ្ធតែជាកម្លាំងជម្រុញទឹកចិត្តដ៏សំខាន់ដែលធ្វើឲ្យពួកយើងមានកម្លាំងចិត្តបន្តបង្កើតមាតិកាល្អៗជាច្រើនទៀត។


#Educational #Moneybuddy #Cambodia  #foryouシ