💵ជីវិតយើងរាល់ថ្ងៃ ព័ត៌មានហូរចូលដូចទឹកបាក់ទំនប់។ មនុស្សមួយចំនួនដឹងត្រឹម ចំណងជើង ហើយក៏សន្និដ្ឋានបាត់ទៅហើយ។
ប៉ុន្តែក្នុងលោកនៃហិរញ្ញវត្ថុ បើអ្នកដឹងត្រឹមតែអ្វីដែលគេប្រាប់ឱ្យដឹង អ្នកនឹងនៅត្រឹមចំណុចដែលគេចង់ឱ្យអ្នកនៅប៉ុណ្ណោះ។
អ្នកមានពិតប្រាកដ គេមិនមើលត្រឹមបច្ចុប្បន្នភាពទេ គេមើលទៅដល់ ឬសគល់នៃលំហូរលុយ។
១. លុយដេកក្នុងធនាគារ គឺជាលុយដែលកំពុងធ្លាក់ថ្លៃបន្តិចម្តងៗ។ យើងត្រូវបានគេបង្រៀនឱ្យសន្សំលុយក្នុងធនាគារព្រោះវាសុវត្ថិភាព។
ពិតណាស់ វាមិនបាត់ទេ តែតម្លៃទិញរបស់វាកំពុងធ្លាក់ថ្លៃទៅៗ។
សាកគិតមើល កាលពី ១០ ឆ្នាំមុន លុយ ១,០០០៛ ទិញនំបានច្រើនជាងឥឡូវ។ នេះហើយគឺអតិផរណា។
ខណៈដែលអ្នកសប្បាយចិត្តនឹងការប្រាក់ ៣% ឬ ៥% ក្នុងមួយឆ្នាំ ធនាគារបានយកលុយអ្នកទៅបង្វិលរកចំណេញរាប់សិបភាគរយបាត់ទៅហើយ។
បើចង់ប្តូរពីខ្ទង់ម៉ឺន ទៅខ្ទង់សែន ឬលានដុល្លារ អ្នកមិនអាចពឹងលើតែការសន្សំបានឡើយ។ អ្នកត្រូវហ៊ានប្រថុយក្នុងកម្រិតដែលអាចគ្រប់គ្រងបាន។
២. រៀនបញ្ជូនលុយទៅហ្វឹកហាត់ពិភពលោក (S&P 500) បើអ្នកមិនទាន់មានជំនាញមើលអាជីវកម្មដាច់ដោយឡែកទេ ការវិនិយោគលើ S&P 500 គឺជាជម្រើសដ៏ឆ្លាតវៃ។
វា គឺជាការដាក់ទុនក្នុងក្រុមហ៊ុនកំពូលៗ ៥០០ របស់អាមេរិក ដូចជា Apple, Microsoft, Amazon...។
តាមប្រវត្តិសាស្រ្ត វាកម្រនឹងធ្វើឱ្យអ្នកខកបំណងក្នុងរយៈពេលវែងណាស់។
ឧបមាថា អ្នកជាបុគ្គលិកក្រុមហ៊ុន ឬម្ចាស់អាជីវកម្មតូចមួយ ដែលអាចដកលុយត្រជាក់លុយដែលមិនប៉ះពាល់ដល់ថ្លៃរៀនកូន ឬថ្លៃផ្ទះ ចំនួន $២០០ ប្រហែល ៨០០,០០០៛ ក្នុងមួយខែ។
ផែនការវិនិយោគ $២០០ ជាទៀងទាត់រាល់ខែ ក្នុងរយៈពេល ២០ ឆ្នាំ។
ជាមួយនឹងអត្រាចំណេញជាមធ្យម ១០% ក្នុងមួយឆ្នាំ ផ្អែកលើទិន្នន័យប្រវត្តិសាស្រ្ត។
ដើមទុនសរុបដែលអ្នកដាក់បញ្ចូល $៤៨,០០០ ប្រហែល ១៩២,០០០,០០០៛។
លុយដែលកើនឡើងសរុបទាំងដើមទាំងការ៖ $១៥១,៨៧៤ ប្រហែល ៦០៧,៤៩៦,០០០៛។
សាកគិតមើល៍ លុយដែលកើតចេញពីការតស៊ូអត់ធ្មត់ មិនមែនកើតពីសំណាងទេ គឺវាលើសពីដើមទុនដល់ទៅជាង ៣ ដង។
នេះហើយ គឺជាអានុភាពនៃការប្រាក់សមាស ដែល Einstein ហៅថា ជាអច្ឆរិយៈទី ៨ របស់ពិភពលោក។
៣. វិន័យនៃលុយត្រជាក់ និងការអត់ធ្មត់ ហាមដាច់ខាត កុំយកលុយបម្រុងសម្រាប់អាសន្ន ឬលុយថ្លៃដោះស្រាយជីវភាពទៅវិនិយោគ។
បើទីផ្សារធ្លាក់ចុះ អ្នកនឹងស្លន់ស្លោហើយលក់ចេញទាំងខាត។ លុយដែលឈ្នះក្នុងសមរភូមិភាគហ៊ុន គឺជាលុយដែលម្ចាស់វាមិនប្រញាប់ប្រើ។
មនុស្សភាគច្រើនចង់មានលឿន ទើបដកដង្ហើមមិនដល់ពោះ។ អ្នកដែលហ៊ានលេងហ្គេម ១០ ឆ្នាំ ២០ ឆ្នាំ ទើបជាអ្នកប្រមូលលុយពិតប្រាកដ។
៤. កុំទាន់ប្រញាប់ធ្វើជាអ្នកមាន នៅពេលទើបតែមានបាន។ កំហុសដ៏ធំគឺ ចំណូលឡើង ចំណាយឡើងតាម។
នៅពេលអ្នករកលុយដុំបានដំបូង កុំទាន់ប្រញាប់ដូរឡានស៊េរីទំនើប ឬទិញកាបូបប្រេនៗ ដើម្បីបង្អួតភ្នែកអ្នកដទៃ។ ការធ្វើបែបនេះ គឺអ្នកកំពុងសាងសង់គុកហិរញ្ញវត្ថុ ឱ្យខ្លួនឯង។
ត្រូវចាំថា ទ្រព្យសកម្ម របស់ដែលដាក់លុយចូលហោប៉ៅអ្នក គឺភាគហ៊ុន, អចលនទ្រព្យជួល។
បំណុល គឺរបស់ដែលដកលុយចេញពីហោប៉ៅអ្នកដូចជា ឡានជិះបង្អួតគេ, ការទិញរបស់បង់រំលស់ដែលមិនចាំបាច់។
ត្រូវបណ្តោយឱ្យលុយបង្កើតកូនចៅឱ្យបានច្រើនសិន ចាំយកកូនចៅលុយ ទាំងនោះទៅទិញរបស់ដែលអ្នកចង់បាន។
នៅពេលនោះ ទោះអ្នកឈប់ធ្វើការ ក៏លុយនៅតែហូរចូលមកចិញ្ចឹមអ្នកដូចអណ្តូងទឹកដែលគ្មានថ្ងៃរីងស្ងួត ពី Passive Income។
៥. បើអ្នកចង់ឈ្នះពិត អ្នកត្រូវធ្វើខុសពីគេ ក្នុងខណៈដែលគ្រប់គ្នាផ្អើលតាមចរន្ត ជឿតាមពាក្យចចាមអារ៉ាម ឬចង់មានក្នុងរយៈពេលមួយយប់ អ្នកត្រូវអង្គុយវិភាគទិន្នន័យ។
មុនទិញភាគហ៊ុនក្រុមហ៊ុនណាមួយ សួរខ្លួនឯងថា តើផលិតផលគេល្អទេ?
តើបន្តទៅទៀតមនុស្សនៅតែត្រូវការវាទេ?
លុយចូលចិត្តមនុស្សដែលមានវិន័យ កុំធ្វើជាមនុស្សដែលរកលុយបានច្រើនបំផុត តែមិនសល់អ្វីទាំងអស់។ ចូរធ្វើជាមនុស្សដែលចេះរក្សាលុយ និងចេះបញ្ជាលុយឱ្យទៅធ្វើការជំនួសអ្នក។
ចាំថា សុភមង្គលហិរញ្ញវត្ថុពិតប្រាកដ មិនមែនជាការមានលុយទិញគ្រប់យ៉ាងទេ ប៉ុន្តែគឺជាការមានសេរីភាពក្នុងការរស់នៅដោយមិនបារម្ភរឿងលុយនៅថ្ងៃស្អែក។
អរគុណអ្នកទាំងអស់គ្នា ដែលតែងតែគាំទ្រ Money Buddy មករហូត!
សូមជួយ Like, Follow និង Share ជាសាធារណៈ ដើម្បីចែករំលែកចំណេះដឹង ហិរញ្ញវត្ថុដល់បងប្អូនកម្ពុជាទាំងអស់គ្នា! 💚
❕ពួកយើងអានរាល់មតិយោបល់របស់បងប្អូនជានិច្ច ចូលរួមចែករំលែកគំនិត និងបទពិសោធន៍របស់បងប្អូននៅក្នុង Comment រាល់ការចូលរួមសុទ្ធតែជាកម្លាំងជម្រុញទឹកចិត្តដ៏សំខាន់ដែលធ្វើឲ្យពួកយើងមានកម្លាំងចិត្តបន្តបង្កើតមាតិកាល្អៗជាច្រើនទៀត។
#Educational #Moneybuddy #Cambodia #foryouシ

































































