វិធីរក្សាទ្រព្យតាមបែបទ្រឹស្តីព្រះពុទ្ធសាសនា
ការរក្សាទ្រព្យឲ្យគង់វង្ស ជាចំណុចសំខាន់បំផុត ។ អ្នកខ្លះធ្លាប់ជាមហាសេដ្ឋី ដែលតពីពូជពង្សមក តែមួយរំពេចក៏ក្លាយជាអ្នកក្រវិញ ក៏ព្រោះមិនចេះវិធីរក្សាទ្រព្យនេះឯង ។ បុរាណខ្មែរ បានពោលថា "មាន មិនដែលបីត ក្រមិនដែលបីជាតិ" ។ មានមិនដែលបីត ក៏ព្រោះតំណចុងក្រោយ ភ្លេច ឬមិនដឹងវិធីរក្សាទ្រព្យ គឺខ្ជះខ្ជាយទ្រព្យចាស់ មិនប្រឹងរកទ្រព្យថ្មី ឬថាប្រគល់ឲ្យអ្នកគ្រប់គ្រងដៃភ្លើងជើងមាន់ ចេះតែកាយទ្រព្យចេញ មិនចេះរក្សា ឬប្រមូលទុក ។
វិធីនេះសាមញ្ញ តែមានប្រយោជន៍ខ្លាំងណាស់ អាចទុកជាគោលការណ៍សម្រាប់អ្នកស្វែងទ្រព្យ ។
សូមប្រឹងស្វែងរកទ្រព្យ ដោយផ្លូវសុចរិត ចិញ្ចឹមជីវិតដោយសម្មាអាជីវោ ៕