ពាក្យថា “សាមគ្គី” ប្រែថា សេចក្ដីព្រមព្រៀងគ្នា មានចិត្តត្រង់នឹងគ្នា មានករណីយកិច្ចត្រូវគ្នា មិនបែកចិត្តពីគ្នា មានមេត្រីចិត្តរលាយគ្នាទៅវិញទៅមកដូចទឹកនិងទឹក មិនប្រកួតប្រកាន់ មិនចងគំនុំនឹងគ្នា។ - Buddhist Economic



ពាក្យថា “សាមគ្គី” ប្រែថា សេចក្ដីព្រមព្រៀងគ្នា មានចិត្តត្រង់នឹងគ្នា មានករណីយកិច្ចត្រូវគ្នា មិនបែកចិត្តពីគ្នា មានមេត្រីចិត្តរលាយគ្នាទៅវិញទៅមកដូចទឹកនិងទឹក មិនប្រកួតប្រកាន់ មិនចងគំនុំនឹងគ្នា។

Share knowledge

 ពាក្យថា “សាមគ្គី” ប្រែថា សេចក្ដីព្រមព្រៀងគ្នា មានចិត្តត្រង់នឹងគ្នា មានករណីយកិច្ចត្រូវគ្នា មិនបែកចិត្តពីគ្នា មានមេត្រីចិត្តរលាយគ្នាទៅវិញទៅមកដូចទឹកនិងទឹក មិនប្រកួតប្រកាន់ មិនចងគំនុំនឹងគ្នា។ 


មនុស្សមាន២-៣នាក់ឡើងទៅហៅថា“គណៈ”។ បើតាមព្រះវិន័យដែលហៅថា «សង្ឃ» នោះ សំដៅយកពួកបព្វជិតដែលមានចំនួនតាំងពី៤រូបឡើងទៅ។ ប៉ុន្តែ“សង្ឃ” ក្នុងទីនេះប្រែថាពួកឬក្រុមរបស់ប្រជាជនទួទៅ។


ពួកជន ដែលទាក់ទងគ្នាដោយត្រកូល ដោយអាជីវៈ(ការចិញ្ចឹមជីវិត)ក្ដី ដោយកិច្ចត្រូវគ្នាក្ដី ដោយជាតិសាសន៍ជាមួយគ្នាក្ដី ដោយសាសនាត្រូវគ្នាក្ដី កាលបើមានសាមគ្គី គឺសេចក្ដីព្រមព្រៀងគ្នាយ៉ាងនេះរមែងជាកម្លាំងធំបំផុតរបស់ពួកក្រុមឬប្រទេសនីមួយៗ។


ការស្រុះស្រួលគ្នា រាក់ទាក់ចំពោះគ្នាទៅវិញទៅមក ចងគ្នាជាមិត្រសម្លាញ់ ជាបក្សពួកដោយសាមគ្គីធម៌ ដែលមិនបែកប្រេះឆារវាងគ្នានិងគ្នា រមែងបានទទួលលទ្ធផលដ៏ប្រសើរ គឺសេចក្ដីសុខសេចក្ដីចម្រើនរុងរឿងជាអចិន្ត្រៃយ៍ ព្រោះហេតុនោះ យើងអ្នកប្រាថ្នាសេចក្ដីសុខចម្រើន គួរតែរកឧបាយបង្កើត «សាមគ្គីធម៌» ឱ្យកើតឡើង។


សាមគ្គីធម៌នេះ មិនមែនកើតឡើងដោយឯកឯងទេ ត្រូវតែរកឧបាយបង្កើតទើបកើតឡើងបាន។ ឧបាយដើម្បីបង្កើត «សាមគ្គី» នោះមានដូចតទៅ៖


១-ប្រជុំគ្នារឿយៗតាមកាលបរិច្ឆេទដើម្បីពិគ្រោះរកប្រយោជន៍


២-ចូលទៅកាន់ទីប្រជុំទាំងលើកលែងទីប្រជុំត្រូវមានសាមគ្គី


៣-មិនត្រូវយករឿងដទៃក្រៅអំពីរបៀបវារៈមកនិយាយទេ


៤-ត្រូវគោរពស្ដាប់គ្នាក្នុងការពិគ្រោះកិច្ចការណាមួយ


៥-និយាយការណាមួយគប្បីវៀរចាកអគតិធម៌


៦-ត្រូវរកឧបាយនិយាយឲ្យមានសាមគ្គីធម៌រឿយៗ


៧-ត្រូវតាំងខ្លួនគ្រប់ៗគ្នាក្នុងសច្ចធម៌ទាំងគោរពស្ដាប់ប្រធាន


៨-ត្រូវនិយាយដោយពាក្យទន់ផ្អែមទាំងប្រកបដោយសារប្រយោជន៍។


សាមគ្គីមាន៣យ៉ាងគឺ៖


១- កាយសាមគ្គី សេចក្ដីព្រមព្រៀងគ្នាដោយកាយ គឺកិច្ចដែលកើតឡើងក្នុងពួករបស់ខ្លួន ត្រូវតែជួយខ្នះខ្នែងដោយកម្លាំងកាយអបស្ទបព្រួតគ្នាធ្វើ ដើម្បីញ៉ាំងកិច្ចការនោះៗឱ្យឆាប់សម្រេចដូចបំណង។ ម្យ៉ាងទៀតការប្រព្រឹត្តិខ្លួនឱ្យមានសណ្ដាប់ធ្នាប់ដោយកាយដែលមាន របៀបរៀបរយដូចគ្នាហៅថាកាយសាមគ្គី។


២- វចីសាមគ្គី  សេចក្ដីព្រមព្រៀងគ្នាដោយពាក្យសំដី គឺហេតុការណ៍ រឿងរ៉ាវ ឬកម្មវិធីណាមួយដែលត្រូវនិយាយ ដែលត្រូវចាត់ ឬមិនត្រូវ ក៏ត្រូវតែសន្មតឱ្យមានរបៀបលក្ខណៈដូចគ្នាឈ្មោះថាវចីសាមគ្គី។


៣-ចិត្តសាមគ្គី  សេចក្ដីព្រមព្រៀងគ្នាដោយចិត្ត គឺមានចិត្តជាទីតាំង មានចិត្តប៉ុនប៉ងចំពោះប្រយោជន៍រួម មានចិត្តស្លូតត្រង់ មិនវៀចវេរពីគ្នា ចេះស្រឡាញ់សេចក្ដីសុខចម្រើនរបស់ខ្លួន និងពួកគណៈមិនក្បត់នឹងគ្នាឈ្មោះថាចិត្តសាមគ្គី។


ការព្រមព្រៀងគ្នាដោយចិត្តនេះ ជាហេតុមួយជួយបំពេញដល់កាយនិងវាចាឱ្យមានសាមគ្គីប្រកបដោយកម្លាំងក្លៀវក្លាឡើង។ 


សាមគ្គីធម៌ទាំង៣នេះឯងហើយ ដែលចាត់ជាពន្លឺមួយសម្រាប់ទ្រោលបំភ្លឺឬចាត់ជាកញ្ចប់មួយដ៏មាំសម្រាប់វេចខ្ចប់នូវឧបាយនៃការបង្កើតសាមគ្គីឱ្យបានគង់វង្សជាស្ថាពរ។ 


សាមគ្គីធម៌នេះ បរិបូណ៌ក្នុងទីណាហើយ ទីនោះប្រាកដជាមានសុខសន្តិភាពនិងវឌ្ឍនភាពមិនខានឡើយ។

ករណីយកិច្ចធំៗ ដូចជាការកសាងព្រះវិហារ សាលា អាគារសិក្សា មហាគ្រឹះស្ថានជាដើម កាលបើប្រជាជនមានសាមគ្គីធម៌ពេញបរិបូណ៌ហើយ ទៀងតែនឹងញ៉ាំងករណីយកិច្ចនោះៗ ឱ្យសម្រេចបានយ៉ាងឆាប់រហ័សជាប្រាកដ។ 


សាមគ្គីធម៌នេះចាត់ជាកម្លាំងដ៏ធំអាចការពារឧបសគ្គគ្រោះថ្នាក់ ភយន្តរាយមិនឱ្យសត្រូវចូលមកបៀតបៀនបានឡើយ។ឧទាហរណ៍ដូចជា៖


-សត្វកណ្ដៀរ មាឌតូចៗ ប៉ុន្តែវាមានការប្រឹងប្រែងមិនឈប់នាំគ្នាជញ្ជូនដីពូនជាដំបូកមានកម្ពស់ពីរបីជំហរមនុស្សសម្រាប់ជ្រកកោនពួនសម្ងំរបស់វាបាន។

-ឆ្កែព្រៃមានមាឌតូចៗជាងឆ្កែស្រុកសោះ ប៉ុន្តែវាមានសាមគ្គីនឹងគ្នាបង្កើតជាកម្លាំងមួយអាចហ៊ានចោមរោមខាំខ្លារាជសីហ៍ដែលជាម្រឹគធំៗដ៏មានអំណាចកាចសាហាវក្រៃលែងយកទៅស៊ីបាន។


ព្រះបរមសម្ពុទ្ធជាម្ចាស់ទ្រង់ឧស្សាហ៍សម្ដែងអំពីសាមគ្គីធម៌នេះចំពោះពុទ្ធបរិស័ទជាញឹកញយណាស់ទ្រង់សរសើរសាមគ្គីធម៌ថាជាកិច្ចត្រូវបំពេញព្រមទាំងអានិសង្សនៃសាមគ្គីធម៌ ដោយអនេកបរិយាយព្រោះហេតុថាសាមគ្គីនេះជាគុណជាតិប្រសើរបំផុតក្នុងការស្វែងរកសន្តិសុខដើម្បីប្រទេសជាតិសាសនារបស់ខ្លួន។ 


សាមគ្គីនេះ ទុកដូចជាស្នេហ៍មុខនៃសន្តិសុខនិងវឌ្ឍនធម៌។


ព្រះសម្មាសម្ពុទ្ធគ្រប់ព្រះអង្គទ្រង់មិនដែលសម្ដែងសរសើរ អំពីការបំបែកបំបាក់សាមគ្គីថាជាហេតុផ្ដល់នូវសន្តិភាពនិងវឌ្ឍនភាពសោះឡើយ។ មានតែទ្រង់សម្ដែងបំភ្លឺចំពោះពុទ្ធបរិស័ទឱ្យប្រយ័ត្នមិនឱ្យបែកសាមគ្គីជារឿយៗណាស់ ព្រោះការបែកបាក់សាមគ្គី ជាហេតុមួយនាំឱ្យជាតិ សាសនារបស់ប្រទេសនីមួយៗអន្តរាយវិនាសទៅជាប្រាកដ។ ការបំបែកសាមគ្គី លោកពោលថាជាទោសធំបំផុត។ បណ្ដាទោសទាំងអស់ ការញុះញង់បំបែកសាមគ្គី ត្រូវទទួលទោសកំហុសយ៉ាងធ្ងន់ជាងទោសឯទៀតៗ។ តួយ៉ាងទោសអនន្តរិយកម្មទាំង៥លោកយកទោស«សង្ឃភេទ» (ការបំបែកពួកក្រុម)ថាជាទោសធំបំផុត។ សមដូចពុទ្ធភាសិត ក្នុងគម្ពីរចុល្លវគ្គ វិន័យបិដក ត្រង់សង្ឃភេទក្ខន្ធកៈថា


«អាជាយិកោ នេរយិកោ កប្បដ្ឋោ សង្ឃភេទកោ

វត្តរតោ អធម្មដ្ឋោ យោតក្ខោមា បធំសតិ

សង្ឃំ សមត្តំ ភិន្ទិត្វា កប្បំ និរយម្ភិ បច្ធតិ »


សាមគ្គីរក្ខាទាំង៦យ៉ាងនេះ ទុកដូចជាចំណីអាហារសម្រាប់បំប៉នសាមគ្គី ឱ្យរីកធាត់ធំមានកម្លាំង ពុំនោះទុកដូចជាជីជាតិសម្រាប់ស្រោចស្រង់ប្រស់ព្រំសាមគ្គី ដែលទើបនឹងដុះដាលឱ្យលូតលាស់ ឱ្យរីកចម្រើនឡើង។ 


សាមគ្គីនោះឯង បើប្រាស់ចាកធម៌ទាំងនេះហើយ ក៏រមែងរលត់រលាយ ក្លាយជាស្វិតស្រពោនទៅ ឬក៏បែកបាក់រលាយបាត់ទៅដោយឆាប់រហ័សពុំខាន។ 


ព្រោះហេតុនោះ សាធុជនអ្នកមានបំណងល្អចំពោះសាសនា ប្រទេសជាតិ និងចំពោះលោកទាំងមូល ចង់ឱ្យបានសន្តិភាព និងវឌ្ឍនភាព រុងរឿងអស់កល្បកប្បនោះ គប្បីតម្កល់ខ្លួនឱ្យតាំងនៅក្នុងឧត្ដមធម៌ទាំងអស់ ដូចបានរៀបរាប់មកដោយសង្ខេបទើបសាមគ្គីធម៌ សីលធម៌ វឌ្ឍនធម៌ ដុះដាលលូតលាស់ឡើង ហើយចេះតែចម្រើនជាសកម្មតទៅ។


កាលបើជាតិ សង្គមណា មានសាមគ្គីធម៌ សីលធម៌ វឌ្ឍនធម៌ និងអារ្យធម៌ លូតលាស់ហើយ អ្នកប្រាជ្ញទាំងឡាយមានព្រះពុទ្ធជាដើម ទ្រង់សម្ដែងថានឹងត្រូវទទួលនូវអានិសង្សនៃសាមគ្គីរស៧យ៉ាងគឺ៖


១- ទិដ្ឋធម្មេ សមត្តានំ សុខំ ឧបប្បវជ្ជតិ សេចក្ដីសុខរបស់ពួកជនអ្នកព្រមព្រៀងគ្នារមែងកើតឡើងក្នុងបច្ចុប្បន្ន 


២- ឧត្តរឹ សព្វា វុឌ្ឍិ ឧប្បជ្ជតិ វឌ្ឍនធម៌គ្រប់យ៉ាងរមែងកើតមានឡើងយ៉ាងក្រៃលែង 


៣- ពុទ្ធាទយោ សមត្តេ បសំ សន្តិ បណ្ឌិតទាំងឡាយ មានព្រះពុទ្ធជាដើម រមែងសរសើរចំពោះពួកជនដែលព្រមព្រៀងគ្នា 


៤- បរេ ជនា ន មវមញ្ញន្តិ ជនទាំងឡាយដទៃនឹងមិនហ៊ានមើលងាយ 


៥- សមគ្គានំ តាមេ ចោរកម្មំ ន ហោតិ ចោរកម្មក្នុងស្រុករបស់អ្នកព្រមព្រៀងគ្នាមិនមាន 


៦- កល្យាណោ កិត្តិសទ្ទោ មព្ភុត្តច្ឆតិ កិត្តិសព្ទដ៏ល្អរមែងល្បីល្បាញ 


៧- កាយស្ស ភេទា បរម្មរណា សុគតឹ សគ្គំ លោកំ ឧបបជ្ជតិ លុះបែកធ្លាយរាងកាយទៅបន្ទាប់ពីសេចក្ដីស្លាប់ក៏រមែងទៅកើតក្នុងសួគ៌ទេវលោក 


ធម៌ទាំង ៧ប្រការនេះ ទុកដូចជារង្វាន់មួយដ៏មានតម្លៃសម្រាប់ជូនចំពោះពពួកជន ឬប្រទេសជាតិណាដែលមានសេចក្ដីព្រមព្រៀងគ្នា។ 


សមដូចជាប្រទេសវជ្ជី នាសម័យពុទ្ធកាល ដែលមានរបៀបគ្រប់គ្រងជាសាធារណរដ្ឋ ដោយអាស្រ័យធម៌សាមគ្គីជាហេតុ ទើបក្រុងវេសាលី ដែលជារាជធានីនៃដែននោះ ទៅជាក្រុងមួយដ៏រុងរឿងបំផុត មានអារ្យធម៌ល្បីល្បាញផ្សាយទៅគ្រប់ទិសទី ទាល់តែព្រះអរហំសម្មាសម្ពុទ្ធជាម្ចាស់ ទ្រង់ប្រៀបប្រដូចទៅនឹងស្ថានសួគ៌ឈ្មោះចាតុម្មហារាជិកា ទាំងទ្រង់ព្យាករថា បើអ្នកដែនវជ្ជីនៅតែមានសាមគ្គី ប្រព្រឹត្តតាមអបរិហានីយធម៌ដូច្នេះ ដែនវជ្ជីនោះ នឹងចម្រើនរុងរឿងឥតអាក់ ឥតមានប្រទេសណាហ៊ានទៅលុកលុយក្នុងផ្ទៃក្នុងបានឡើយ។


តែគួរឱ្យស្ដាយជាទីបំផុត ដោយសម័យតមក អ្នកដែនវជ្ជីបែកសាមគ្គីគ្នា ទៅជាគណៈបរប័ក្ស បៀតបៀនកាប់សម្លាប់តែគ្នាឯង មិនយូរប៉ុន្មាន ក៏ត្រូវសហរដ្ឋមគធៈ លើកកងទ័ពចូលមកវាយលុកទាល់តែដែនវជ្ជីរលាយរលត់រលប់ឈ្មោះបាត់ពីផែនទីលោករហូតដល់សព្វថ្ងៃ ព្រោះទោសនៃការបែកសាមគ្គីនេះឯង។


ប្រែថា«ភិក្ខុអ្នកបំបែកសង្ឃ ត្រេកអរក្នុងពួកមិនតម្កល់នៅក្នុងធម៌ តែងទៅកើតក្នុងអបាយទៅកើតក្នុងនរកតាំងនៅអស់មួយកប្ប រមែងឃ្លាតចាកធម៌ជាគ្រឿងក្សេមចាកយោគៈ។ ភិក្ខុអ្នកបំបែកសង្ឃដែលកំពុងតែមានសេចក្ដីព្រមព្រៀងគ្នារមែងឆេះនៅក្នុងនរកអស់មួយកប្ប»។


ប្រទេសទាំងឡាយនៅលើផែនដី សុទ្ធតែមានច្បាប់សម្រាប់ការពារសន្តិសុខរវាងជនរួមជាតិនិងជនរួមជាតិ។ ក្នុងខណៈដែលពួកជន កំពុងមានការស្រុះស្រួលគ្នា នាំគ្នាស្រឡាញ់ប្រទេសជាតិ សាសនា ព្រះមហាក្សត្ររបស់ខ្លួន រួបរួមគ្នារស់នៅក្រោមច្បាប់សម្រាប់ជាតិខ្លួន ហើយប្រសិនបើមានជនណាមួយថ្លស់គំនិត គិតប្រទូសរ៉ាយ បំបះបំបោរ បំបែកសាមគ្គីតែជាតិឯង បង្កអសន្តិសុខ ធ្វើឱ្យប្រទេសជាតិអាប់កិត្តិយសរលត់រស្មីទទួលបរាជ័យដោយសារខ្លួនដែលមានចំនួនមួយក្ដាប់ ជននោះនឹងត្រូវទទួលទោសយ៉ាងធ្ងន់នៅក្នុងលោកបច្ចុប្បន្ន និងលោកខាងមុខ ជាពិសេសប្រទេសជាតិរបស់ជននោះ នឹងត្រូវទទួលនូវសេចក្ដីលំបាកយ៉ាងចម្លែកគឺត្រូវគេប្រមាថជ្រៀតជ្រែកហែកហួរអំពីប្រទេសដទៃព្រោះតែការបែកសាមគ្គីនេះឯង។


ការបំបែកបំបាក់ បង្កើតអសន្តិសុខ ធ្វើឱ្យអន្តរាយដល់សាមគ្គីធម៌នេះ កើតឡើងដោយសារហេតុច្រើនប្រការគឺ ដោយសារឧបក្កិលេស ដោយសារអគតិធម៌ និងដោយសារទិដ្ឋិជាដើម។ 


ហេតុទី១បានដល់៖ឧបក្កិលេស១៦យ៉ាងគឺ


១-អភិជ្ឈាវិសមលោភ: សេចក្ដីលោភចង់បានហួសហេតុបំពារបំពានរំលោភចង់បានតែរបស់គេ 

២-ទោសៈ ប្រទូសឬបៀតបៀនគេ 

៣-កោធៈ ក្រោធខឹងធ្វើទុក្ខបុកម្នេញគេ 

៤- ឧបនាហៈ ចងគំនុំ ឬ ចងក្រោធទុក 

៥-មក្ខៈ លុបគុណឬវេរឃ្នើរគុណគេ 

៦- បលាសៈ វាយឫកស្មើ លើកតំកើងខ្លួន 

៧-ឥស្សា ឫស្សាច្រណែនឈ្នានីសគេ 

៨- មច្ឆរិយៈ កំណាញ់ស្វិតស្វាញ 

៩- មាយា មានពុតត្បុតអាក្រក់ ឬ បិទបាំងទោសខ្លួន ហើយទម្លាក់ទៅលើអ្នកដទៃ 

១០- សាថេយ្យ អួតអាង អែបបន្លំខ្លួន 

១១- ថម្ភៈ កោងកាចព្រហើន ចចេសមុខរឹង 

១២- សារម្ភៈ អួតថាគ្រាន់ ដណ្ដើមពូកែតែឯង 

១៣- មានៈ ប្រកាន់ខ្លួន ឆ្មើងកន្ទ្រើង 

១៤- អតិមានៈ មើលងាយគេ ប្រមាថបៀតបៀនគេ 

១៥- មទៈ ស្រវឹងឈ្លក់ ក្នុងលាភ យស សុខ សរសើរ 

១៦- បមាទៈ ធ្វេសប្រហែស ភ្លេចស្មារតី ។


ហេតុទី ២ បានដល់អគតិធម៌ ៤ យ៉ាងគឺ


១- ឆន្ទាគតិ សេចក្ដីលំអៀង ឬយល់មុខព្រោះស្រឡាញ់ 

២- ទោសាគតិ សេចក្ដីលំអៀង ឬផ្ដន្ទាទោសព្រោះស្អប់ 

៣- មោហាគតិ សេចក្ដីលំអៀង ឬកិកកុកព្រោះល្ងង់ 

៤- ភយាគតិ សេចក្ដីលំអៀង ឬរណេបរណឺបអែបអបព្រោះខ្លាច ។


ហេតុទី ៣ បានដល់ទិដ្ឋិ ឬ សត្រូវធំពីរយ៉ាងគឺ


១- ឧច្ឆេទទិដ្ឋិ លទ្ធិមិនជឿឋានសួគ៌ នរក មិនជឿបុណ្យបាប ។


២- អត្តទិដ្ឋិ លទ្ធិគិតតែប្រយោជន៍ខ្លួន ជាតិខ្លួន មិនគិតប្រយោជន៍គេ ជាតិគេ ។


ធម៌ដ៏លាមកប៉ុណ្ណេះជាដើម សុទ្ធតែឆ្នួនបំបែកសាមគ្គី ជាមេបំផ្លាញសាមគ្គីឱ្យអន្តរាយសាបសូន្យទៅ ។ ដូច្នេះ គួរសាធុជនចៀសវាងឱ្យស្រឡះ កុំបណ្ដោយឱ្យធម៌ដ៏ទន់ខ្សោយ ចូលមកដឹកនាំខ្លួនយើង គប្បីយើងឱ្យប្រើឧបាយប្រាជ្ញា ដឹកនាំញាំញីធម៌ទន់ខ្សោយនេះវិញ ទើបអាចបណ្ដុះសាមគ្គីរវាងសាសនិក ឬមនុស្សជាតិផងគ្នាឲ្យកើតឡើងបាន រួចហើយគប្បីខ្នះខ្នែងស្វែងរកធម៌ ដែលនាំឱ្យសាមគ្គី រកឧបាយផ្សះផ្សានូវការបាក់បែកប្រែះឆា ឱ្យជាប់ជិតស្និទ្ធឡើងវិញ។


សាមគ្គីនឹងកើតឡើងបានឬសូម្បីប្រែះឆាទៅហើយនឹងផ្សាតឱ្យជាប់បាននោះ ដោយអាស្រ័យធម៌ច្រើនប្រការគឺសង្គហធម៌និងសារាណីយធម៌ជាដើម ។


សង្គហធម៌៤យ៉ាងគឺ៖


១- ទាន ការឱ្យទេយ្យវត្ថុ ឬចែករំលែកអានុភាពនិងសមត្ថភាពតាមការគួរ។


២- បេយ្យវជ្ជៈ ការពោលវាចា គួរឱ្យចង់ឮ ចង់ស្ដាប់ ឬឧស្សាហ៍រាក់ទាក់ដោយពាក្យពិរោះ ចំពោះជនទួទៅមិនរើសមុខ។ ឧស្សាហ៍រំលឹកដាស់តឿនប្រាប់ប្រយោជន៍ ច្បាប់ទម្លាប់ និងសេចក្ដីខុសត្រូវ ។


៣- អត្ថចរិយា ការប្រព្រឹត្តិអំពើជាប្រយោជន៍ដល់គ្នានិងគ្នា ឬប្រយោជន៍ឱ្យកើតឡើងដល់ខ្លួនព្រមទាំងអ្នកដទៃ។


៤- សមានត្តភាព ការតាំងខ្លួនស្មើ។ មិនរឹងត្អឹង មិនប្រកាន់ខ្លួនដោយជាតិ ត្រកូល យសសក្ដិ និងទ្រព្យសម្បត្តិ ។


សារាណីយធម៌ ៦ យ៉ាងគឺ៖


១- មេត្តាកាយកម្ម ការងារដែលត្រូវធ្វើការតាមផ្លូវកាយសុទ្ធតែប្រកបដោយមេត្តា ឬមេត្រីចិត្តដល់គ្នានិងគ្នា

២- មេត្តាវចីកម្ម កិច្ចការដែលត្រូវចាត់ចែងដោយសំដីសុទ្ធតែប្រកបដោយមេត្តា

៣- មេត្តាមនោកម្ម អំពើដែលធ្វើក្នុងចិត្តសុទ្ធតែប្រកបដោយមេត្តា

៤- លាភៈ ការចែករំលែក លាភៈ យស សុខ សរសើរដល់គ្នា 

៥- សីលៈ ដំណើរមានសណ្ដាប់ធ្នាប់មានរបៀបបែបបទនិងសេចក្ដីប្រព្រឹត្តិត្រូវគ្នា 

៦- ទិដ្ឋិ សេចក្ដីយល់ត្រូវ ចុះសម្រុងគ្នា ឬលទ្ធិត្រូវគ្នា។

ធម៌ដ៏ឧត្ដមប៉ុណ្ណេះជាដើមសុទ្ធតែជាមេ ឬជាបច្ច័យឱ្យកើតសាមគ្គី ទាំងជាគ្រឿងផ្សាសាមគ្គី ដែលប្រែះឆាឱ្យជាប់មាំវិញបាន។ កាលបើស្វែងរកមេ ឬធម៌ជាបច្ច័យឱ្យកើតសាមគ្គី ឬធម៌ជាគ្រឿងផ្សាសាមគ្គីឱ្យកើតឡើងបានហើយ គួរតែស្វែងរកចំណីអាហារ ជាគ្រឿងថែរក្សាសាមគ្គីឱ្យមានជីវិតជាសកម្មតទៅទៀត ។


ធម៌ជាចំណីអាហារសម្រាប់ចិញ្ចឹមឃុំគ្រងរក្សាសាមគ្គីឱ្យមានជីវិតលូតលាស់ឡើងដែលហៅថា «សាមគ្គីរក្ខា» នោះមាន៦យ៉ាងគឺ៖


១- វីរិយៈ សេចក្ដីព្យាយាមក្លៀវក្លា 

២- ខន្តិ សេចក្ដីអត់ធន់ ឬ តស៊ូ អត់ធ្មត់ចំពោះការងារ 

៣- សច្ចៈ សេចក្ដីស្មោះត្រង់ដល់គ្នា មិនក្បត់ចិត្តគ្នា 

៤- អធិដ្ឋាន សេចក្ដីខ្ជាប់ខ្ជួនដោយឧបាយបញ្ញា 

៥- មេត្តា សេចក្ដីរាប់អានគ្នា ដោយស្និទ្ធស្នាល 

៦- បរិច្ចាគៈ ការចែករំលែកដោយសង្គ្រោះ ឬ ដោយបូជាគុណ ។

Read More