ឃរាវាសធម៌ ៤យ៉ាង គឺ៖
(គ្រហស្ថដែលរស់នៅមានសេចក្ដីសុខបានត្រូវអាស្រ័យធម៌ទាំងប្រាំនេះ)
១. សច្ចៈ សេចក្តីពិតត្រង់ ទៀងត្រង់។
នៅក្នុងសង្គមមួយដែលពោរពេញដោយមនុស្សមានចរិតអធ្យាស្រ័យមិនដូចគ្នា ជាការចាំបាច់ណាស់ដែលមនុស្សរស់ត្រូវមានចិត្តស្មោះត្រង់ចំពោះគ្នា ហើយជាសេចក្ដីពិតដែលគប្បីមានក្នុងចិត្តរបស់មនុស្សម្នាក់ៗ ភាពស្នោះមានតម្លៃសម្រាប់មនុស្សជាពិសេសចំពោះទំនាក់ទំនងរវាងគ្នានឹងគ្នា ។
២. ទមៈ ការទូន្មាន ហាត់ពត់ ដុសខាត់កាយ វាចា ចិត្ត។
បើនិយាយពីទមៈសំដៅដល់ការអប់រំចិត្តរបស់ខ្លួនឯង ការហ្វឹកហាត់ចិត្តគំនិត ទាំងការគិតអាក្រក់លើគេ និយាយមិនល្អពីគេ ជាដើម ត្រូវហាមឃាត់ចិត្តរឿយៗ ទើបការរស់នៅមានសេចក្ដីសុខ ។
៣. ខន្តី សេចក្តីអត់ធន់ គឺអត់ធន់ចំពោះហេតុដែលនាំឲ្យកើតលោភៈ ទោសៈ និងមោហៈ។
ភាពជាឃរាវាស(អ្នកគ្រប់គ្រងផ្ទះ) ត្រូវជួប បញ្ហា រឿងរ៉ាវច្រើនណាស់ អ្វីដែលចាំបាច់ក្នុងការរស់នៅត្រូវមានខន្តី សំដៅដល់ (សេចក្ដីអត់ធន់) ទើបការរស់នៅបានសេចក្ដីសុខយ៉ាងពិតប្រាកដ។
៤. ចាគៈ ការលះបង់ ការបរិច្ចាគឲ្យអ្នកដទៃ។
ត្រូវចេះលះបង់អ្វីដែលនាំឲ្យការរស់នៅចុះសម្រុងគ្នា មិនមែនជាមនុស្សកំណាញ់ សូម្បីបន្លែបន្តិចបន្តួចក៏កំណាញ់ដែរ។ បញ្ជាក់ (ឱ្យដឹងឱ្យ ខ្ចីដឹងខ្ចី) ។




































































