កតព្វកិច្ច ៤ យ៉ាង - Buddhist Economic



កតព្វកិច្ច ៤ យ៉ាង

Share knowledge

***កតព្វកិច្ច ៤ យ៉ាង***
ហៃសាធុជនទាំងឡាយអើយ
បានកើតមកហើយរាល់រូបា
ស្វែងរកវិជ្ជាហើយសិក្សា
រកសុីធ្វើការតាមកំណត់។
ទ្រព្យធនរកបានទាំងប៉ុន្មាន
ចាយតាមលំអានបានកំណត់
ព្រះពុទ្ធបានចែងបួនប្រាកដ
មានតាមបែបបទដូចតទៅ។
ទីមួយត្រូវសងបំណុលចាស់
ពុកម៉ែដែលចាស់គាត់រស់នៅ
គោរពបូជាប្រតិបត្តិទៅ
គាត់ជាម៉ែឪគុណធ្ងន់ណាស់។
ទីពីរគឺបុលបំណុលថ្មី
ដល់កូនប្រុសស្រីល្អត្រចះ
ចិញ្ចឹមផ្គត់ផ្គង់គ្មានខាតខ្វះ
ត្រឹមត្រូវល្អល្អះតាមតម្រា។
ទីបីបោះចោលក្នុងជ្រោះជ្រៅ
ជីវិតរស់នៅខ្នួនត្រូវការ
បរិភោគរាល់ថ្ងៃនោះឯងណា
រៀងរាល់អាត្មាខានមិនបាន។
ទីបួនកប់ទុកកំណប់ព្រេង
បុណ្យទានរមែនធ្វើកុំខាន
តិចច្រើនទៅតាមទ្រព្យធនធាន
សាងសង់ជាស្ពានឈានទៅមុខ។
បួនយ៉ាងដូចបានពោលមកហើយ
គួរកុំកន្តើយកត់ត្រាទុក
បទអាថ៌តបសងគុណម៉ែពុក
ជាគំរូទុកកូនចៅក្រោយ៕

Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត