ប្បញ្ញត្តិ🆚សច្ចធម៌🆚សន្មត់
និយមន័យ«សន្មត់»សម្តៅលើការសន្និដ្ឋានឬអំណះអំណាងបុគ្គល។ ឯ«ប្បញ្ញត្តិ»សម្តៅលើការសន្និដ្ឋានរួមមតិគ្នា ដូចជា«និតិប្បញ្ញត្តិ»។ មុនប្បញ្ញត្តិច្បាប់ជាតិ សភាត្រូវកោះប្រជុំសមាជិកម្តងម្នាក់ឡើងបញ្ចេញមតិយោបល់ ការបញ្ចេញមតិបុគ្គលនេះហើយគេហៅថា«សន្មត់» រហូតទទួលបានមតិរួមដាក់ចេញជាប្បញ្ញត្តិច្បាប់។
ពុទ្ធប្បញ្ញត្តិសីល៥ មូលហេតុអ្វីព្រះពុទ្ធដាក់ចេញប្បញ្ញត្តិសីល៥? ដោយសារសីល៥ប្រការមនុស្សលោកងាយសាងកំហុសបំពានកម្មផល(ច្បាប់ធម្មជាតិ)។ ឯសាសនាដទៃក៏គេមានប្បញ្ញត្តិព្រះបន្ទូលរៀងៗខ្លួនដែរ ដូចប្បញ្ញត្តិឥស្លាមតម្រូវឲ្យសាសនិក១ថ្ងៃថ្វាយបង្គំព្រះ៥ដង។ ឯគ្រីស្ទប្បញ្ញត្តិលាងបាបដោយជ្រមុជទឹក។
១.ពុទ្ធប្បញ្ញត្តិសីល៥នៅក្នុងព្រះពុទ្ធសាសនា សាសនិកគ្រប់រូបគេទទួលស្គាល់ជាធម៌នាំឲ្យចាកផុតទុក្ខពីការបំពានបៀតបៀនអ្នកដទៃ។
២.ឥស្លាមប្បញ្ញត្តិគ្រប់សាសនិកគ្រប់រូបក៏គេមានជំនឿថាការថ្វាយបង្គំព្រះ១ថ្ងៃ៥ដងជាការសម្តែងទឹកចិត្តដ៏ស្មោះត្រង់ថាព្រះមានតែ១គត់ក្នុងលោកដែលអាចសង្គ្រោះពួកគេបាន ហើយចុងបញ្ចប់នៃវិញ្ញាណពួកគេនឹងត្រូវបានអល់ឡោះសង្គ្រោះបានទៅរស់នៅទីឋានបរមសុខ។
៣.គ្រីស្ទប្បញ្ញត្តិគ្រប់សាសនិកតម្រូវធ្វើពិធីលាងបាប អធិដ្ឋានសុំខមាទោសដល់ម្ចាស់កម្មពៀរនិងទទួលការលើកលែងទោសពីព្រះយេស៊ូគ្រីស្ទ។
ពាក្យប្បញ្ញត្តិទាំងឡាយនៅក្នុងសាសនាទាំងអស់ កាលណាដាក់ចូលវេទិការសាសនាសកល គឺគេនៅតែចាត់ទុកថាជាការ«សន្មត់» ព្រោះពាក្យប្បញ្ញត្តិទាំងនេះមានទាំងការយល់ស្របនិងមិនយល់ស្របរៀងៗខ្លួន។
6🆚9
ចំពោះអ្នកយល់ថាប្បញ្ញត្តិក្រុមគាត់ត្រឹមត្រូវ គឺក្រុមគាត់ចាត់ទុកថាជា«សច្ចធម៌»។ ឯក្រុមមិនយល់ស្របពួកគាត់ចាត់ទុកថាជាការ«សន្មត់»។ សរុបសេចក្តីមក ទាំង«សន្មត់»&«ប្បញ្ញត្តិ»មិនបានបញ្ជាក់ថាមួយណាខុសមួយណាត្រឹមត្រូវទេ ហើយខុសត្រូវក៏មិនស្ថិតក្នុងចិត្តយើងដែរ ខុសត្រូវនៅលើ«សច្ចធម៌»។ ការពិតក្នុងមេរៀនពុទ្ធវិទ្យាផ្នែកបរមត្ថ៖ នៅក្នុងអង្គធម៌នីមួយៗគ្មានខុសគ្មានត្រូវ មានតែកម្មនិងផលគឺកុសលធម៌និងអកុសលធម៌ ខុសត្រូវជាហេតុផលមនុស្សលោកជាការសន្មត់បុគ្គលឬស្ថិតក្នុងក្រមប្បញ្ញត្តិក្នុងសាសនានីមួយៗ ឯការពិតទើបជាសច្ចធម៌។
អត្តា🆚អនត្តា
បញ្ញានៅមានកំរិត ឯមហាបញ្ញាញាណត្រាស់ដឹងរបស់ព្រះទើបអមតៈ ព្រោះធម៌ទាំងឡាយក្នុងលំហរចក្រវាឡទាំងនាមទាំងរូបជាអនត្តា🪷🙏🪷។ កាយ វាចា ចិត្ត ក៏ជាធម៌អនត្តា៖ គ្មានបែងចែកល្អរើសអើងអាក្រក់ ល្អអាក្រក់ស្ថិតក្នុងកំរិតបញ្ញាថ្នាក់គិត(ផ្លូវលោក) ការចែងចែកព៌ណសម្បុរសក្រហមខ្មៅ ទាំងនេះព្រោះមានចិត្តអត្តា ព្រោះជាប់ជំពាក់រូបនាមធម៌ទាំងការគិតទាំងសកម្មភាពខាងក្រៅសុទ្ធតែជាសភាវបំភាន់សតិបញ្ញា ឯការពិតគឺអនត្តា។ និយមន័យអនត្តាជួយសង្គ្រោះអ្នកដទៃមិនមានអារម្មណ៍បានជួយអ្នកដទៃ ពិតដូចជាមិនពិត មិនពិតដូចជាពិត ទាំងនេះជាអត្តាកើតចេញពីអវិជ្ជាបំភាន់សតិបញ្ញាទេ។ អនត្តាគ្មានអារម្មណ៍ខឹងស្អប់ស្រលាញ់ឬជាប់ជំពាក់ចិត្តអ្វីទេ ព្រោះគ្មានអារម្មណ៍ផងតើមានអត្តាមកពីណា? នោះហើយជាមហាបញ្ញាញាណត្រាស់ដឹងរបស់ព្រះ🙏🪷🙏

































































