បែងចែក​ធនធាន​ជា​បួន - Buddhist Economic



បែងចែក​ធនធាន​ជា​បួន

Share knowledge

 

អត្ថាធិប្បាយ

បែងចែក​ធនធាន​ជា​បួន​គឺ ៖ ១. សង​បំណុល​ចាស់ ២. បុល​បំណុល​ថ្មី ៣. បោះ​ក្នុង​ជ្រោះជ្រៅ និង ៤. កប់​ក្នុង​ផែនដី ។

នេះ​ជា​ពាក្យ​ប្រៀន​ប្រដៅ​របស់​បុព្វបុរស​ខ្មែរ​ក្នុង​រឿង​រក្សា​ទ្រព្យ ដែល​យើង​រក​បាន​មក ជាពិសេស​គឺ​សំដៅ​ទៅ​លើ​រឿង​លុយកាក់ ។

តាម​ក្បួន​ជីវិត បុព្វបុរស​ខ្មែរ​ណែនាំ​ថា លុយ​កាក់​ដែល​យើង​រក​បាន​មក ត្រូវ​បងចែក​ជា​បួន​ចំណែក​ដូច​ត​ទៅ ៖

១. សងបំណុល​ចាស់

ជា​ចំណែក​មួយ​សម្រាប់​ថែរក្សា​មាតាបិតា​ចាស់​ជរា​លែង​ធ្វើ​ការ​អ្វី​កើត ព្រោះ​គាត់​បាន​ថែរក្សា​ចិញ្ចឹម​យើង ចាប់​ពី​ថ្ងៃ​ពពោះ រហូត​ដល់​ថ្ងៃ​រៀប​អាពាហ៍ពិពាហ៍ ឬ​ហួស​ពី​ពេល​នេះ​ទៅ​ទៀត ។ រយៈពេល​ដ៏​យូរ​នេះ​គឺ​ជា​គុណ​មួយ​ដែល​កូន​ទាំងឡាយ​បាន​ជំពាក់ ហើយ​ត្រូវ​តែ​សង​វិញ ។ នេះ​គឺ​ជា​ច្បាប់​មនុស្ស​ជាតិ​ធ្វើ​ឡើង​ដើម្បី​ផ្ដល់​សុខ​តៗ​គ្នា​យ៉ាង​នេះ​ដរាប​ទៅ ។

២. បុល​បំណុល​ថ្មី

ជា​ចំណែក​មួយ​សម្រាប់​ថែរក្សា​ចិញ្ចឹម​កូន​ប្រុសស្រីដែល​យើង​បាន​បង្កើត​គេ​មក ។ ការ​ថែរក្សា​ចិញ្ចឹម​តម្រូវ​ឲ្យ​មាន​ការ​ចំណាយ​ធនធាន​និង​កម្លាំង​អស់​រយៈពេល​ដ៏​យូរ ដូច​យើង​បាន​ដឹង​គ្រប់​គ្នា​ហើយ ។

៣. បោះ​ក្នុង​ជ្រោះជ្រៅ

ជា​ចំណែក​មួយ​ដែល​ត្រូវ​សន្សំ​ទុក​សម្រាប់​ប្រើប្រាស់ ពេល​វ័យ​ចាស់​ជរា​មក​ដល់ ។ បើ​មិន​លៃទុក​របៀ​បនេះ​ទេ ជីវិត​នឹង​មាន​ការ​លំបាក​វេទនា​យ៉ាង​ច្រើន នៅពេល​ដែលខ្លួន​ចាស់ ហើយ​ត្រូវ​ពឹង​លើ​អ្នក​ឯទៀត (កូន​…) ទាំង​ស្រុង ។

៤. កប់​ក្នុង​ផែនដី

ជា​ចំណែក​មួយ​សម្រាប់​កិច្ចការ​ខាង​សង្គមកិច្ច ដែល​តម្រូវ​ឲ្យ​មាន​ការ​ចំណាយ​ក្នុង​ផ្នែក​ផ្សេងៗ មាន​ជា​អាទិ៍​ដូច​ត​ទៅ​នេះ ៖

  • បុណ្យ​ទាន​ទាក់​ទង​ផ្លូវ​សាសនា ដែល​ញាតិ​មិត្ត ឬ​អ្នក​ជិត​ខាង​បាន​ហៅ​រក​យើង​ឲ្យ​ទៅ​ចូលរួម ។
  • ជំនួយ​ទូទៅ​ចំពោះ​អ្នក​ទុគ៌ត​ខ្សត់ខ្សោយ អ្នក​មាន​វិបត្តិ គ្រោះ​កាច​សាហាវ​ធ្លាក់​មក​លើ​ដោយ​ចៃដន្យ ។
  • ការ​កសាង​សំណង់​អ្វី​មួយ សម្រាប់​ប្រយោជន៍​សាធារណៈ (មន្ទីរពេទ្យ សាលារៀន មន្ទីរ​បណ្ដុះវិជ្ជា មន្ទីរ​ស្រាវជ្រាវ សាលា​សំណាក់ ។ល។)

នេះ​គឺ​ជា​ករណីយកិច្ច​របស់​មនុស្ស​ម្នាក់ៗ​ក្នុង​ការ​ថែរក្សា​គុណសម្បត្តិ​មនុស្ស​ឲ្យ​ស្ថិតស្ថេរ​ចីរកាល​តទៅ​ឥត​មាន​ពេល​អវសាន ។ ព្រោះ​ហេតុ​អ្វី ? ព្រោះ​ដើម្បី​សេចក្ដី​សុខ​ចំពោះ​យើង​ទាំងអស់​គ្នា​នៅ​ពេល​ដល់​ចាស់​ជរា​… ពេល​មាន​វិបត្តិ​… ពេល​អាសន្ន ។ល។ ដែល​មនុស្ស​រាល់​រូប​តែង​បាន​ទទួល ៕

Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត