ចូលបែងចែកទ្រព្យសម្បត្តិអោយបាន ៤ ចំណែក - Buddhist Economic



ចូលបែងចែកទ្រព្យសម្បត្តិអោយបាន ៤ ចំណែក

Share knowledge

 

ហេតុអ្វីបានជាយើងចាំបានចែកទ្រព្យសម្បត្តិជា ៤ ចំណែក?  នៅពេលដែលអ្នកបានអាននូវ ៤ចំនុចខាងក្រោម អ្នកនឹងបានយល់ជាមិនខាន ថាហេតុអ្វីចាំបាច់ត្រូវធ្វើបែបនេះ? ការបែងចែទ្រព្យសម្បត្តិពិតជាសំខាន់សម្រាប់ជីវិតរស់នៅរបស់អ្នក។

១. សងបំណុលចាស់៖ ការចិញ្ចឹមអ្តាបិតាដែលជាអ្នកមានគុណលើលលប់ មិនអាចកាត់ថ្ងៃបាន។  លោកបានចំណាយពេលវេលា ទ្រព្យសម្បត្តិ កម្លាំងកាយចិត្ត និង អាយុជីវិតដើម្បីយើង។ ដូច្នេះអ្នកត្រូវសងគុណលោកវិញ តាមរយៈការផ្តល់បច្ច័យ៤ ជូនលោក គឺ សង់ផ្ទះសមរម្យជូនលោកទាំងពីរ ផ្តត់ផ្គង់ថ្នាំសង្កូវជូនលោកទាំងពីរ ផ្តល់អាហារ ទទួលទានគ្រប់គ្រាន់ជូនលោកទាំងពីរ ផ្តល់សម្លៀបបំពាក់តាមរដូវកាលលោកទាំងពីរ។

២. សងបំណុលថ្មី៖ គឺចិញ្ចឹមកូនក្រោយរៀបការ ហើយអ្នកនឹងមានកូន ហើយកាតព្វកិច្ចដែលយើងត្រូវធ្វើចំពោះកូនប្រុសស្រី គឺ ត្រូវយកចិត្តទុកដាក់ ចិញ្ចឹមថែរក្សាបីបាច់កូន ផ្តល់ចំណីអាហារ ផ្តល់សម្លៀកបំពាក់ ជួយទំនុកបម្រុងកូនអោយបានសិក្សា រៀនសូត្រ ចែកទ្រព្យសម្បត្តិអោយកូន សម្រាប់ធ្វើដើមទុននៅថ្ងៃអនាគត៌។

៣. បោះក្នុងជ្រោះជ្រៅ៖ ចិញ្ចឹមខ្លួនឯង និង ភរិយា ឬ ស្វាមី ក៏ជាបន្ទុកមួយដ៏ធ្ងន់ធ្ងរដែរ ហើយត្រូវរកប្រាក់ដើម្បីចិញ្ចឹមខ្លួនឯងឲ្យបានដោយឯករាជ្យ មិនគួរឲ្យអ្នកដ៏ទៃជួយរហូតទេ មិនអាចអោយឪពុកម្តាយទទួលរ៉ាប់រងយើងទៀតទេ  មិនគួរគិតថា ឲ្យប្តី ឬប្រពន្ធទៅរកស៊ីចិញ្ចឹមខ្លួនទេ គួរចេះរកស៊ីចិញ្ចឹមខ្លួនឯងឲ្យរួច ហើយជួយចិញ្ចឹមប្រពន្ធ ឬ ប្តី កូនវិញទើបល្អ។

៤. កប់ទុកក្នុងដី៖ គឺ បរិច្ចាគទាន កុំរស់នៅដើម្បីតែជាតិនេះ ត្រូវខំកសាងកុសលផលបុណ្យ ឬ សេចក្តីល្អទុកសម្រាប់ជាតិក្រោយៗផង ដូចជាធ្វើបុណ្យធ្វើទាន កសាងផ្លូវថ្នង់ ស្ពាន សាលារៀន ជាដើម។

សម្រង់ពីគេហទំព័រ
Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត