ជំនឿលើសត្វដំរី
សត្វដំរីគឺជាសត្វសកម្ម ក្នុងសង្គមខ្មែរ ពុំមែនទើបតែមានមកក្នុងពេលបច្ចុប្បន្នទេ។សូម្បីតែក្នុងរឿងព្រងខ្មែរក៏ធ្លាប់បានដំណាលទាក់ទងនិងសត្វដំរីនេះដែរ
ដូចរឿងដំរីនិងស្រមោច
របស់ក្រុមជំនុំទំនៀមទម្លាប់ខ្មែរ”ប្រជុំរឿងព្រេងខ្មែរភាគទី..........”។នៅក្នុងដំណើររឿងស្វែងរករាជបល្លង្ករំដោះស្រុកទេសរបស់ព្រះអង្គចន្ទរាជា(ព្រះឧទ័យ)ក៏ដំណាលពីដំរីយ៉ាងក្បោះក្បាយ។(ពង្សាវតាខ្មែរ)......
ក្នុងប្រព័ន្ធជំនឿខ្មែរ ស្ដីអំពីជំនឿលើសត្វ ខ្មែរយើងជឿថា
ដំរីជាសត្វសក្កិសទ្ធិមួយប្រភេទដែរ ព្រោះវានាំមកនៅសេចក្ដីសុខ
និងជ័យជំនះក្នុងសមរភូមិ(ក្រុមសាស្ត្រាចារ្យ វប្បធម៌ទូទៅ ២០១២.១៣.ទំព័រ
១៦៥)។ភ្លុកវាជារបស់ពូកែសក្កិសទ្ធិត្រជាក់ត្រជុំ និងថ្នាំកែរោគដ៏ពូកែ។
ដំរីជាអ្នកដឹកនាំពាក្យប្រាប់បំណង របស់បុព្វបុរស
ក្នុងការសាងសង់ផ្ទះឬកសាងភូមិស្រុក
គេត្រូវសួរទ្រមាក់ដំរីជាមុន។ពេលយប់នៅកន្លែងសាងសង់ បើដំរីនៅស្ងៀម
គេជឿថាអ្នកតាម្ចាស់ទឹក
ម្ចាស់ដីយល់ព្រម។បើដំរីនៅមិនស្ងៀមត្រង់កន្លែងសាងសង់គេជឿថា
អ្នកតាម្ចាស់ដី(ព្រះភូមិ)មិនយល់ព្រម។
សូម្បីក្នុងការជ្រើសរើសព្រះមហាក្សត្រ ដំរីជាហោរាទទួលបន្ទុកផ្សងមើលលក្ខណៈ
ការស្លៀកពាក់រួចហើយដំរីជ័យក៏មកដល់ល្មម ហើយលុតជង្គង់ ចំពីមុខ ចៅស្រទបចេក
ឃើញហេតុចម្លែកពួកមន្ត្រីក៏នាំគ្នាលុតជង្គង់
ឯមន្ត្រីរាជការគ្រាន់តែជាអ្នកហែរហមប៉ុណ្ណោះ។
ទំនាយយល់សម្ដិ បើសម្ដិឃើញសត្វដំរី តាមសេចក្ដីនេះជានឹងមានភ្លៀងធ្លាក់បុំខាន។
ត្រលាមទាក់ទងនឹងដំរី តាមជំនឿរបស់ចាស់ទុំខ្មែរ
ចំណាំតៗគ្នាថា”មនុស្សមានភគ៌គឺហាមមិនឲ្យជិះដំរីឬទៅលេងក្បែរទីសត្វដំរីនៅ។បើពុំនោះទេដំរីនឹងបៀតបៀន
ដូចជាធ្វើឲ្យរលាក់ធ្លាក់ លើខ្នងវាជាជាដើម។ម្យ៉ាងទៀតនោះ
នៅពេលសាសាងស្នេហាគ្នា ហាមជិះលើខ្នងដំរី ព្រោះជាប្រការមិនល្អ
ទំនាស់ដល់ការចំណាំរបស់ចាស់ៗ។កាលណាដៃគូស្នេហា
នៅខ្នងដំរីក្លែងកលឲ្យរហូតស្រុកជ្រុះធ្លាក់អាចស្លាប់ឬពុំអាចព្យាបាលបាន។
វត្តមានជំនឿលើដំរី
គឺមានច្រើនអនេកអនគ្ឃណាស់ នៅក្នុងសង្គមខ្មែរ។សូម្បីនៅប្រាសាទនានា
មានក្បួនព្យុយាត្រា កងទ័ពចម្បាំងក្នុងសមរភូមិ
ដូចជាចម្លាក់នៅអង្គរវត្ត(ជញ្ជាំងប្រាសាទ)។
រហូតមានរូបចម្លាក់ដំរីជាច្រើន ក្នុងតំបន់ទីព្រះលានជល់ដំរីជាដើម។
សត្វពាហណៈ(ដំរី)ត្រូវបានថ្វាយជាយានជំនិះសម្រាប់ស្ដេចជាសត្វដែលមហាជនសន្មតិថានាំមកនៅសេរីមង្គលគ្រប់ប្រការដល់គ្រួសារសង្គមជាតិដូចក្នុងរឿងមហាវេសន្តរជាតក។
នៅតាមភូមិស្រុកតំបន់ខ្លះ
នៃព្រះរាជាណាចក្រកម្ពុជាយើងធ្លាប់ប្រទះការប្រកាន់ជំនឿ
ពេលក្មេងឈឺរុំរៃព្យាបាលពុំដល់គេប្រគល់ក្មេងនោះឲ្យហ្មដំរីបីត្រកងចូលក្រោមពោះសត្វដំរី។គេយល់ថាដំរីសក្កិសទ្ធិ
អាចបញ្ឈប់ជំងឺបាន នាំឲ្យក្មេងជាសះស្បើយ ពីជំងឺតម្កាត់ ផ្សេងៗ។
សត្វឈ្លូស
ជាទូទៅប្រជាជនខ្មែរស្រុក ភូមិតែបានប្រកាន់ជឿស៊ុមលើសត្វពាហនៈប្រភេទឈ្លូស
ជំនឿនេះកើតឡើងនៅពេលភូតហេតុចៃដន្យ
គឺឃើញសត្វឈ្លូសរត់ចូលភូមិស្រុក។ទោះបីសត្វឈ្លូសនោះរត់ចូលដោយផ្នែកខាងទទឹងក្ភូមិក្ដី
ឬតាមបណ្ដាយភូមិក្ដី ឬក៏រត់ឆ្លងផុតរួចខ្លួនក្ដី
ទោះបីត្រូវបានអ្នកភូមិស្រុកវាយ សម្លាប់បានក្ដី។ តាមប្រផ្នូលបែបនេះ
ចាស់ទុំបុរាណាចារ្យ តែងសំគាល់ទុកនិងទស្សន៍ទាយថា
“ភូមិស្រុកនោះនិងកើតមានក្ដីវិបត្តិចណចល ភយន្តរាយ ឬមានហេតុឧបទ្រពចង្រៃ
កាឡក្ខិណី ដូចមានប្រជាជនក្នេងចាស់ក្នុងភូមិមានជំងឺ ឈ្លោះទាស់ទែងគ្នា
បែកបាក់សាមគ្គី ប្រកាប់ប្រចាក់គ្នា ឬភូមិស្រុកកើតទុរ្ហិក្ស
រហូតត្រូវជំលៀសឲ្យជនស្រីប្រុសចេញពីស្រុកចូលព្រៃបណ្ណោះងាសន្ន”។
ឆ្លងកាត់តាមការសិក្សាស្រាវជ្រាវ ចាស់ទុំក្នុងភូមិនិយមហៅប្រកាសប្រមូល
ប្រជាជនក្នុងភូមិនោះមកប្រជុំគ្នា ដើម្បីធ្វើពិធីរំដោះឧត្បាទចង្រៃ បណ្ណេញចេញ
អម្រឹត្យូវ កុំឲ្យមាននៅបៀតបៀនយាយីមនុស្សសត្វ
ក្នុងភូមិតទៀត។ពិធីសូត្ររំដោះគ្រោះ
ដោយមានអាចារ្យនិងព្រះសង្ឃឬមានតែលោកតាអាចារ្យ ត្រូវសូត្រប្រទាក់ស្រាក់
ព័ទ្ធសីមាឲ្យពាសពេញជុំវិញភូមិស្រុកមានបាលីថា
“សព្វេ
ពុទ្ធា សព្វេ ធម្មា សព្វេ សង្ឃា ពលប្បតា បច្ចេកានញ្ចយម្ពលំ អរហន្តានញ្ច
តេជេនរក្ខំពន្ធាបិ សព្វ សោ “ (ធ្លាប់សូត្រមកអាច៣ចប់ ៥ចប់ ៧ចប់ ៩ចប់១២ចប់
រហូតដល់១០៨ចប់ ក៏បានដែរ) ហើយមនុស្សក្នុងភូមិ
ចូលអង្គុយក្នុងសីមាប្រសិទ្ធិនោះ។ បន្ទាប់មកអាចារ្យព្រះសង្ឃ
ត្រូវមន្តចម្រើនព្រះបរិត្ត សេពសីលមន្តគាថាបាលី ជយន្តោ ប្រោះព្រំរលាស់
ទឹកមន្ត
ក្នុងន័យកំចាត់អន្តរាយឬហៅម្យ៉ាងទៀតប្រកក់ភូមិ(បង្កក់ភូមិ)សូមសេចក្ដីសុខត្រជាក់ត្រជុំ។
សត្វគោ
សត្វពាហនៈប្រភេទសត្វគោ ជាសត្វមានសេចក្ដីព្យាយាមនិងកិច្ចការកសិកម្ម
និងបម្រើការងារដល់មនុស្សជាច្រើន។ក្នុងសង្គមខ្មែរយើងសត្វគោមានគុណប្រយោជន៍បម្រើមនុស្សគ្មានល័ក្ខខណ្ឌ
ជាមួយគ្នានិងគុណសម្បត្តិនេះសត្វគោក៏បានបង្កហេតុភេទ
ចម្លែកខ្លះធ្វើឲ្យមនុស្សកើតពិកល់សង្ស័យ ភ័យខ្លាច គឺសត្វគោក្រយៅក្រឡាច់។
គេដឹងលក្ខណល្អ
អាក្រក់ របស់គោដោយ សារក្រយៅ តាមរយៈចាស់ទុំឬគ្រូគោ (អ្នកស្រុកហៅគ្រូ
ណាចេះស្កោះផ្លុំ
ព្យាបាលគោនឹងចេះមើលលក្ខណៈគោថាគ្រូគោៗ)។គោដែលជំនឿថាក្រយៅអាក្រក់
ដូចជា”ក្រយៅក្រឡាច់ ក្រយៅឈ្ងោក ក្រយៅក្រោល
ក្រយៅរំភាយខ្ចាត់.......។ករណីក្រយៅនេះប្រជាជនខ្មែរ មានជំនឿថា
គោណាដែលមានលក្ខណៈភិនភាគសំគាល់ ដូចពណ៌នាខាងលើ សន្មតិថា
សត្វនាំគ្រោះចង្រៃដល់ម្ចាស់មិនឲ្យមានក្ដីសុខ។ដូច្នេះគេត្រូវរកឧបាយកល
នោះស្រាយ ដោយវិធីលក់ដូរ គឺធ្វើយ៉ាងណាឲ្យផុតចេញពីផ្ទះរបស់ខ្លួន។
បើពុំនោះដោយនៅរឹងទទឹងមានប្រើប្រាស់តទៅទៀត
នូវគោប្រភេទនេះ នោះគេជឿថានឹងបង្កហេតុក្ដីវិនាសអន្តរាយ ទ្រព្យសម្បត្តិ
នៅក្រហាយ នឹងឈានដល់ បណ្ដាលឲ្យមនុស្សក្នុងគ្រួសារឈឺថ្កាត់ស្លាប់
ឬព្រាត់ប្រាស់
គ្នាក៏សឹងតែមានដែរ។នៅក្នុងសំណោកពាក្យសុភាសិតបុរាណបានពោលដាស់តឿនថា
“អំពិលឯត្បូង
អណ្ដូងពីលិច គោក្រយៅក្រឡាច់ ប្រពន្ធនោះញ កុំយកខ្លួនបៀត”។តាមពំនោលស្លោកនេះ
បានសង្កត់ធ្ងន់ លើជំនឿដីយិញដីសាងសងភូមិរស់នៅត្រូវតែធ្វើឲ្យចៀសវៀង
ប្រការប្រមាណចំនុចខាងលើ គឺថាបើដីនោះមានដើមអំពិលដុះពីខាងត្បូងផ្ទះ មានស្រះ
ឬអណ្ដូងនៅពីខាងលិចផ្ទះ ហើយបានចិញ្ចឹមរក្សាគោក្រយៅក្រឡាច់
កូនចៅជ្រើសយកប្រពន្ធមានទ្រង់ទ្រាយដោះ ដូចផ្លែ ញ ទៀត
បុរមបុរាណបានសម្គាល់ចំណាំថាមានអម្រឹត្យូវ អន្តរធានពន់ពេកណាស់ហោង។


































































