អំពីទិដ្ឋធម្មិកធម៌
អំពីទិដ្ឋធម្មិកធម៌
ទិដ្ឋធម្មិកធម៌គឺហេតុឲ្យកើតផលប្រយោជន៍ក្នុងពិភពលោកនេះមាន ៤ គឺ ៖
-ការប្រឹងប្រែងធ្វើការងារ មិនខ្ជិលច្រអូសជានិច្ច ឈ្មោះថា ឧដ្ឋានសម្បទា
-ការថែរក្សាដោយយកចិត្តទុកដាក់ជានិច្ច ឈ្មោះថា អារក្ខសម្បទា
-ភាពជាអ្នកគប់មិត្តល្អ ឈ្មោះថា កល្យាណមិត្តតា
-ភាពនៃការចិញ្ចឹមជីវិតតាមលទ្ធភាព ឈ្មោះថា សមជីវីតា
ធម៌ ទាំងនេះឯង ជាប្រភព និងជាគ្រឹះយ៉ាងមាំសម្រាប់បណ្ដុះបណ្ដាល
និងទ្រទ្រង់នូវអង្គការពិភពលោក អង្គការរដ្ឋ
និងអង្គការគ្រួសារមួយៗឲ្យបានប្រកបដោយវឌ្ឍនធម៌ ចម្រើនរុងរឿង ។
បើខ្វះធម៌ណាមួយ អង្គការនោះៗត្រូវមានវិបត្តិមិនខាន ។
ក្នុងរដ្ឋមួយៗ មានអង្គការជាច្រើនដូចជា សេដ្ឋកិច្ច សង្គមកិច្ច
និងនយោបាយ ជាដើម ។
ផ្នែកសេដ្ឋកិច្ច
ដូចខាងឧស្សាហកម្ម និងពាណិជ្ជកម្ម
បើអ្នកកាន់ការទាំងឡាយក្នុងពិភពលោក ខ្វះធម៌ទី១គឺ ឧដ្ឋានសម្បទា
កម្ជិល មិនប្រឹងប្រែងចំពោះករណីយកិច្ច រវល់តែប្រចាំគ្នា ច្រណែនគ្នា
អំពីប្រយោជន៍ផ្ទាល់ខ្លួន មិនខំរវៃឧស្សាហកម្ម
និងពាណិជ្ជកម្មឲ្យដើរទាន់សម័យទេ សេដ្ឋកិច្ចមិនត្រូវអមតៈបានឡើយ
ព្រោះនៅមានការកុហកបោកប្រាស នៅមានអំពើពុករលួយ លួចប្លន់កេងកិប
សូកស៊ីសំណូក ច្របូកច្របល់ក្នុងដំណើរជីវិត
ត្រូវសិក្សាបង្កើតថ្នាក់ឲ្យសល់កម្រិតសីលសិក្ខាបានដល់ការសិក្សា
តាមមគ្គសច្ចវិទ្យា ត្រង់ទី៣ ទី៤ និងទី៥ គឺ សម្មាវាចា
សម្មាកម្មន្គៈ សម្មាអាជីវៈ ជាច្រើនឆ្នាំទៀតដរាប
ដល់អប់រំចរិយាមារយាទឲ្យបានថ្លៃថ្នូរ ស្អាតបរិសុទ្ធដែលហៅថា
អរិយចរិយា ។
ទី២ ចិត្តសិក្ខា
ក៏មានន័យត្រូវសិក្សាចាប់តាំងពីចំណុចសូន្យឡើងទៅដល់លោកុត្តរចិត្ត
ដែលមានឯកភាពវិសេសក្រៃលែង
ខ្ពស់បំផុតដែរគឺចាប់សិក្សាហាត់ចិត្តគំនិតស្មារតីឲ្យនឹងល្អល្អះ
បង់នូវភាពរវើរវាយរាត់រាយសាវ៉ា ចាប់តាំងពីកុមារាកុមារីទៅ ។
មេរៀនទាំងឡាយដែលគ្រូដាក់ឲ្យសិក្សា និងពេលដែលគ្រូកំពុងពន្យល់
សុទ្ធតែជាវិធីសិក្សាហាត់ចិត្តសតិស្មារតីឲ្យនឹង
ឲ្យមានឯកភាពទាំងអស់ គឺពេលកំពុងទន្ទេញមេរៀន
ពេលកំពុងស្ដាប់គ្រូពន្យល់នោះ
ជាការហាត់ទាក់ចងចិត្តសតិស្មារតីឲ្យនៅនឹងក្នុងអារម្មណ៍តែមួយ
ដែលហៅថា ភាវនា ថា សមាធិ ។ អ្នកបរយានយន្ត
និងអ្នកធ្វើកិច្ចការផ្សេងៗ មានអ្នកកីឡាជាដើម
បើមិនហាត់ចិត្តសតិស្មារតីឲ្យនឹងល្អជាសមាធិទេ នឹងមានកំហុស
មានគ្រោះថ្នាក់មិនខាន ។
ការសិក្សាហាត់ចិត្តសតិស្មារតីឲ្យនៅនឹងជាសមាធិសាមញ្ញត្រឹម
ប៉ុណ្ណោះ
មិនអាចកម្ចាត់បង់នូវគ្រោះថ្នាក់ៗធំៗមានការកើតស្លាប់ជាដើមបាន
ឡើយ ត្រូវសិក្សាបង្កើតថ្នាក់ឲ្យដល់កម្រិតចិត្តសិក្ខា
បានដល់ការសិក្សាតាមមគ្គសច្ចវិទ្យាត្រង់ទី៦ ទី៧ និងទី៨ គឺ
សម្មាវាយាម សម្មាសតិ សម្មាសមាធិ ជាច្រើនឆ្នាំទៀត
ដរាបដល់ចិត្តមានឯកភាពប្រសើរវិសេសជាលោកុត្តរចិត្ត ។
ទី៣ ពញ្ញាសិក្ខា
ក៏មានន័យត្រូវសិក្សាចាប់តាំងពីចំណុចសូន្យឡើងទៅដល់លោកុត្តរ
បញ្ញាដែរ គឺចាប់សិក្សាបណ្ដុះបញ្ញាតាំងពីរៀន នមោ… មួយពីរ…
អេប៊ី… វ៉ាន់ធូ… ។ លោកក្នុងសង្គមជាតិ និងក្នុងគ្រួសារមាន ៤ គឺ ៖
ការជួយគ្នាទៅវិញទៅមកដោយគ្រឿងឧបភោគបរិភោគ គឺការផ្ដល់ជំនួយឈ្មោះថា មូល។
ការ និយាយពាក្យល្អ ពាក្យពិតដែលនាំឲ្យកើតការពេញចិត្ត
កើតផលប្រយោជន៍ដល់អ្នកស្ដាប់ បានដល់ពាក្យសម្ដីដែលនិយាយផ្ទាល់
ឬនិយាយផ្សាយតាមសៀវភៅ តាមវិទ្យុ តាមទស្សនាវដ្ដី
និងតាមសារព័ត៌មានឈ្មោះថា មូល។
ការជួយគាំទ្រប្រយោជន៍គ្នាដោយការយវាចា ឬដោយការផ្សាយតាមសៀវភៅ
តាមវិទ្យ តាមទស្សនាវដ្ដី និងតាមសារព័ត៌មានឈ្មោះថា អត្តចរិយា។
ការតាំងខ្លួនស្មើៗជាអព្យាក្រឹត និយមមិត្តភាពចំពោះមនុស្សជាតិ
មិនប្រកាន់ឋានៈ បក្សពួក ពណ៌សម្បុរ នយោបាយ ឈ្មោះថា សមានក្តតា ។
ធម៌ ទាំង៤នេះឯងជាប្រភព និងគ្រឹះសម្រាប់បណ្ដុះបណ្ដាល
និងទ្រទ្រង់នូវនយោបាយក្នុងប្រទេស ក្រៅប្រទេស ឲ្យមានភាពល្អប្រសើរ
និងជាប្រភពជាគ្រឹះសម្រាប់ពង្រីកសម្រាប់ទ្រទ្រង់នូវសង្គមឲ្យមាន
ការរួបរួមគ្នាជាធ្លុងមួយ ។
ឯ សង្គមកិច្ច ដូចជា ការជួយទំនុកបម្រុងមនុស្សអនាថា កំសត់ទុគ៌ត
ការជីកអណ្ដូង ជីកស្រះ លើកទំនប់ ជួយដល់កសិករ ការសង់មន្ទីរពេទ្យ
សម្រាប់ព្យាបាលអ្នកជំងឺ
ការសង់សាលារៀនសម្រាប់បណ្ដុះចំណេះវិជ្ជាកុមារ និងយុវជន
ការបង្កើតក្រុមកាកបាទក្រហម
និងការបង្កើតអង្គការសង្គ្រោះដទៃៗទៀតជាច្រើនក្នុងពិភពលោក
សុទ្ធតែបានកើតមក និងគង់វង្សនៅបានដោយសង្គហធម៌ទាំង៤នេះឯង ។
ការ នាំយកទ្រឹស្ដីពុទ្ធសាសនាមកវែកញែកបន្តិចនេះ
គ្រាន់តែបញ្ជាក់ឲ្យឃើញថា ពុទ្ធសាសនាជាទ្រឹស្ដីលោក
ចែងតែអំពីគោលការណ៍លោក
ដែលត្រូវប្រព្រឹត្តធ្វើយ៉ាងណាឲ្យបានស្របតាមសភាវៈពិតរបស់
ពិភពលោក ដើម្បីបានចម្រើនរុងរឿង បានសុខស្ងប់
និងបានបរមសុខជាអមតៈតែប៉ុណ្ណោះ
មិនមែនជាមន្តអាគមគាថាអាថ៌កំបាំងសម្រាប់ជប់ប្រស់ឲ្យកើតជានេះជា
នោះប្រាសចាកហេតុផល
ឬសម្រាប់ដឹកនាំមនុស្សឲ្យមានជំនឿផ្ដេសផ្ដាសដូចសាសនាដទៃឡើយ ។
សូមបញ្ជាក់ថា
ព្រះធម៌ទាំងអស់ក្នុងទ្រឹស្ដីពុទ្ធសាសនានោះជាធម៌អ្វីក៏ដោយ ដូចជា
ព្រះត្រៃលក្ខណ៍ ដែលពុទ្ធសាសនិកតែសម្គាល់ថាជាធម៌កំសត់
ធម៌សង្វេគសម្រាប់សូត្រកំដរខ្មោចនោះ
ក៏រឹតតែមានន័យទាក់ទងចំពោះពិភពលោកកាន់តែច្រើនក្រៃលែងជាងធម៌
ទាំងអស់ទៅទៀត ព្រោះពិភពលោកនេះឯង
ជាកាំជណ្ដើរថ្នាក់ក្រោមសម្រាប់ជាន់ឈរឲ្យមានជំហរមាំទាំ
ទើបឈានឡើងទៅថ្នាក់លើតាមកាំជាបន្តបន្ទាប់គ្នាដរាបដល់កាំទី
បំផុតគឺ មគ្គផលនិព្វាន ។
ដូចជាវិធីសិក្សា (Methodology)
ទាំងបីក្នុងទ្រឹស្ដីពុទ្ធសាសនាដែលធ្លាប់ហៅថា ត្រៃសិក្ខា
និងធ្លាប់ស្ដាប់យល់ថាជាធម៌ថ្នាក់ខ្ពស់សម្រាប់រៀនទៅបរលោកនោះគឺ
៖
ទី១ សីលសិក្ខា
មានន័យត្រូវសិក្សាចាប់តាំងពីចំណុចសូន្យឡើងទៅដល់អរិយសីល
ដែលមានសណ្ដាប់ធ្នាប់ចរិយា ថ្លៃថ្នូរបំផុតក្នុងលោកគឺ ចាប់សិក្សា
ហាត់ចរិយា មារយាទឲ្យមានសណ្ដាប់ធ្នាប់តាំងពីនៅជាទារកទារិកា
ទើបរៀននិយាយស្ដីមិនទាន់ច្បាស់
មាតាបិតាបានឲ្យសិក្សាពីសណ្ដាប់ធ្នាប់ក្នុងគ្រួសារ
មានឲ្យរៀនឆ្លើយបាទចាស ឲ្យចេះគោរពចាស់ព្រឹទ្ធាចារ្យជាដើម
ដល់ធំទៅសាលារៀន គ្រូបង្រៀនឲ្យចេះដឹងគោរពច្បាប់សាល ច្បាប់រដ្ឋ
និងច្បាប់សាសនា ឲ្យបានចេះដឹងអំពីសីលធម៌ និងចរិយាធម៌
តាមសម័យលោកនិយម គឺឲ្យមានពាក្យសម្ដី ការងារ
និងការចិញ្ចឹមជីវិតថ្លៃថ្នូរ ។ ការសិក្សាត្រឹមប៉ុណ្ណេះ
មិនទាន់មានចរិយាមារយាទថ្លៃថ្នូរពិតប្រាកដ
ដែលអាចទទួលនូវសេចក្ដីសុខស្ងប់ និងបរមសុខនោះទេ ។
បើមានឧដ្ឋានសម្បទាហើយខ្វះអារក្ខសម្បទា មានការខ្ជះខ្ជាយ
មិនត្រួតពិនិត្យឲ្យដល់ទីកន្លែង ចេះតែប្រចាំ បណ្ដាក់គ្នា
ម្នាក់អាងលើម្នាក់ នៅតែក្នុងការិយាល័យ រំពឹងតែលើក្រដាស
លើបញ្ជីនោះ ផលនៃឧស្សាហកម្ម និងពាណិជ្ជកម្មត្រូវខូចខាត
សេដ្ឋកិច្ចត្រូវធ្លាក់ចុះ ។
បើមានធម៌ទាំងពីរនេះហើយ ប៉ុន្តែខ្វះធម៌ទី៣ គឺកល្យាណមិត្តតា
មានការទាក់ទងជាមួយអ្នកលក់ អ្នកទិញ ជាមនុស្សទុច្ចរិត
មានការគៃបន្លំ និងនាំគៃបន្លំដោយហេតុណាមួយ
ឬក៏មានសហការីរបស់ខ្លួនជាមនុស្សពុករលួយ ត្រូវជើងនឹងអ្នកទិញ
ឬអ្នកលក់ ធ្វើឲ្យខូចខាតផលឧស្សាហកម្ម ពាណិជ្ជកម្មនោះ
សេដ្ឋកិច្ចត្រូវធ្លាក់ចុះ ។
បើមានធម៌ទី១ ទី២ ទី៣ នេះគ្រប់គ្រាន់ហើយ នៅខ្វះធម៌ទី៤គឺ សមជីវិតា
មាន ការចំណាយច្រើនជាងចំណូល ដោយការខ្ជះខ្ជាយ
ឬដោយប្រើបុគ្គលិកច្រើនហួសដែលបណ្ដាលមកពីមិនចេះប្រើ
គឺអំពើដែលគេធ្វើតែម្នាក់កើត យើងធ្វើ៤ ឬ៥នាក់ទើបកើត
ហើយមិនល្អទៀត ឬទិញរបស់មួយមុខៗចុលច្រើនហួស
ដើម្បីបានភាគរយអំពីអ្នកលក់ ឯរបស់ដទៃទៀតគ្មានលុយទិញគ្រប់គ្រាន់
ដែលនាំឲ្យរអាក់រអួលដំណើរឧស្សាហកម្ម ពាណិជ្ជកម្មនោះ
សេដ្ឋកិច្ចត្រូវធ្លាក់ចុះ ។
កាលបើសេដ្ឋកិច្ចធ្លាក់ចុះព្រោះខ្លួនខ្វះសមត្ថភាព
ឬព្រោះខ្លួនទុច្ចរិតហើយ ខំដំឡើងតម្លៃទំនិញដើម្បីទប់ទល់នោះ
រឹតតែនាំឲ្យចង្រៃធំដល់សង្គមជាតិអ្នកប្រើប្រាស់ថែមទៀត ។
ទិដ្ឋធម្មិកធម៌នេះ
មានន័យធំទូលាយគ្រប់ករណីកិច្ចទាំងអស់របស់អ្នកពិភពលោក
ដូចបាននាំកូនចំណុចតូចមួយខាងលើនេះជានិទស្សនស្រាប់ ។


































































