ក្បួនសឹកពិជ័យសង្គ្រាមរបស់ខ្មែរ...! - Buddhist Economic



Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត

ក្បួនសឹកពិជ័យសង្គ្រាមរបស់ខ្មែរ...!

ចែករំលែកចំណេះដឹង
ក្បួនសឹកពិជ័យសង្គ្រាមរបស់ខ្មែរ...!
ដើរមើលតាមបណ្ណាគារ តាមមុខសៀវភៅ ឃើញម្នាក់សុទ្ធតែនិយាយក្បួនសឹករបស់ស៊ុនស៊ឺ របស់សាមកុក របស់ហ្សង់ហ្សីសខាន់ ។ល។ តែមិនសូវឃើញមាននរណានិយាយពីតម្រាពិជ័យសង្រ្គាមរបស់ខ្មែរសោះ។ នេះគឺជាសម្រង់តម្រាពិជ័យសង្រ្គាមខ្មែរដកស្រង់ចេញពីឯកសារមហាបុរសខ្មែរ ហើយអ្នកដែលចេះស្ទាត់ជំនាញគឺតេជោយ៉ត និងតេជោមាស។
១. ត្រូវស្គាល់ទីតាំងភូមិសាស្រ្តទីណាត់ ទីសម្រាប់ទ័ពជួបជុំ ទីបង្កប់ទ័ព ទីសំញ៉ែងទ័ព
២. ត្រូវស្គាល់ចិត្តពលទាហានឲ្យច្បាស់ តើពលទាហានមានចិត្តយ៉ាងម៉េចចំពោះមេទ័ព
៣.ត្រូវស្គាល់ឲ្យច្បាស់នូវសូរស័ព្ទ ក្បួនទ័ពសឹករបស់សត្រូវ។ មេទ័ពមិនត្រូវភ្ញាក់ផ្អើលនឹងសម្លេងសូរស័ព្ទសន្ធឹកសឹក ពាក្យចចាមអារ៉ាមនោះទេ
៤. ត្រូវស្គាល់អាកាសធាតុ រដូវកាល ដំណើរខ្យល់ភ្លៀង
៥. ត្រូវស្គាល់ឲ្យច្បាស់នូវស្ថានភាពផ្លូវ ជាពិសេសពេលវាយលុក និងដកថយ
៦. ចេះប៉ាន់ប្រម៉ានស្ថានភាពស្បៀង ទាំងរបស់យើង និងរបស់សត្រូវ
៧. ស្គាល់ឲ្យច្បាស់នូវគ្រឿង និងកម្លាំងសាស្រ្តវុធរបស់យើង និងសត្រូវ
៨.ស្គាល់ទីជ័យភូមិដែលត្រូវបោះបន្ទាយ និងលេណដ្ឋាន
៩.ចេះស្ទាត់ក្នុងការចាត់កម្លាំងយាមល្បាត មិនត្រូវធ្វេសប្រហែស កុំទុកចិត្តគេ និងស្ថានភាពពេក
១០. ចេះប្រើទាហានតាមសមត្ថភាព និងជំនាញ ចេះថ្លឹងថ្លែងកម្លាំងទ័ពទាំងរបស់យើង និងសត្រូវ
១១. ត្រូវកាន់ច្បាប់អាជ្ញាសឹកឲ្យបានខ្ជាប់ខ្ជួននៅសមរភូមិ មិនយោគយល់ មិនត្រចៀកស
១២. ត្រូវមានទំនុកចិត្តចំពោះមេទ័ព។ បើមហាក្សត្រចាត់តាំងមេទ័ពហើយចាំបាច់ទុកចិត្តមេទ័ព មិនត្រូវមានចិត្តសង្ស័យ ហើយជួយពីខាងក្រោយ កុំឲ្យសមរភូមិមុខព្រួយពីខាងក្រោយ អ្នកខាងក្រោយព្រួយខាងមុខ។
( ដោយលោក ម៉ៅ វុត្ថា / 26-08-2016)

 

No comments:

Post a Comment