ក្បួនសឹកសង្គ្រាមសង្គ្រាម អគ្គមហាសេនាបតីបណ្ឌិតព្រះមហោសថ - Buddhist Economic



Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត

ក្បួនសឹកសង្គ្រាមសង្គ្រាម អគ្គមហាសេនាបតីបណ្ឌិតព្រះមហោសថ

ចែករំលែកចំណេះដឹង

Read More 

ក្បួនសឹកសង្គ្រាមសង្គ្រាម អគ្គមហាសេនាបតីបណ្ឌិតព្រះមហោសថ ក្បួនសឹកសង្គ្រាមខ្មែរតម្រាពិជ័យសង្គ្រាម ក្បួនសឹកសង្គ្រាម សង្គ្រាម-ចរចា-សន្តិភាព អគ្គមហាសេនាបតីបណ្ឌិត ព្រះមហោសថ រឿង មហោសថជាតក ការពិសោធទាំង១៩រឿងនោះគឺ៖ ១-មំសំ ពិសោធអំពីសាច់ដុំ ។ ២-គោណោ អំពីចោរលូចគោ ។ ៣-គណ្ឌិ អំពីស្រីជំទង់លួចសង្វាគេ ។ ៤-សុត្តំ អំពីស្រីចោរលួចអម្បោះ ។ ៥-បុត្តោ អំពីរឿងយក្ខិនីដណ្ដើមកូនគេ ។ ៦-គោធោ អំពីបុរសឈ្មោះ គោធកាឡ ។ ៧-រថេន អំពីចោរលួចរទេះ ។ ៨-ទណ្ឌោ អំពីកំណាត់ឈើ ។ ៩-សីសំ អំពីក្បាលខ្មោច ។ ១០-អហិ អំពីសត្វពស់ ។ ១១-កុក្តដោ អំពីមាន់ ។ ១២-មណិ អំពីកែវមណីពីបូរាណ ។ ១៣-វិជាននំ អំពីការសម្រាលកូននៃគោឈ្មោល ។ ១៤-ឱទនំ អំពីបាយ ។ ១៥-វាលុកា អំពីខ្សែពួរដីខ្សាច់ ។ ១៦-តឡាកំ អំពីស្រះ ។ ១៧-ឧយ្យានំ អំពីសួនឪទ្យាន ។ ១៨-គទ្រភោ អំពីការនាំសត្វលាទៅសងសេះអស្សតរ ។ ១៩-មណី អំពីកែវមណីនៅក្នុងសំបុកក្អែក ។ ១. សង្ខេបរឿង ព្រះបរមពោធិសត្វជាព្រះមហោសថ បំពេញបារមី ។ បញ្ញាបារមី ប្រែថាគុណជាតិជាគ្រឿងដល់នូវព្រះនិព្វាន គឺបញ្ញា ។ បញ្ញាបារមីនេះបានដល់ការត្រាស់ដឹងនូវសាមញ្ញលក្ខណៈ និងវិសេសលក្ខណៈនៃនាមធម៍ទាំងឡាយដែលព្រះបរមពោធិសត្វកំណត់កាន់យក ដោយព្រះទ័យឈ្វេងយល់ក្នុងឧបាយនៃសេចក្ដីករុណាចំពោះសព្វសត្វ ឈ្មោះថាបញ្ញាបារមី ។ បញ្ញាបារមី ចែកចេញជា ៣ យ៉ាងគឺ ការដកព្រះទ័យផុតអំពីគ្រឿងឧបករណ៍និងបុត្រភរិយា ហើយធ្វើនូវការវិនិច្ឆ័យចំពោះប្រយោជន៍និងមិនមែនប្រយោជន៍ដល់សព្វសត្វទាំងឡាយនោះឈ្មោះថា បញ្ញាបារមី ១ ។ ការដកព្រះទ័យផុតអំពីអវយវៈរបស់ព្រះអង្គ ហើយធ្វើនូវវិនិច្ឆ័យ ឈ្មោះថា បញ្ញាឧបារមី ១ ។ ការដកព្រះទ័យផុតអំពីជីវិតរបស់ព្រះអង្គហើយធ្វើនូវវិនិច្ឆ័យ ចំពោះប្រយោជន៍និងមិនប្រយោជន៍ដល់សព្វសត្វទាំងឡាយនោះឈ្មោះថា បញ្ញាបរមត្ថបារមី ១ ។ កាលបរមសាស្តាចារ្យជាម្ចាស់ទ្រង់ប្រថាប់ក្នុងជេតវនារាម ទ្រង់ប្រារព្ធបញ្ញាបារមីទ្រង់ត្រាស់ព្រះធម្មទេសនាមហោសថជាតកនេះថា បញ្ចលោ សព្វសេនាយដូច្នេះជាដើម ។ព្រះដ៏មានព្រះភាគទ្រង់មានព្រះពុទ្ធដីកាថា ម្នាលភិក្ខុទាំងឡាយក្នុងកាលកន្លងទៅហើយនោះ មានព្រះរាជា មួយអង្គព្រះនាមវិទេហរាជ សោយរាជសម្បត្តិក្នុងនគរមិថិលាដែនវិទេហរាស្ត្រ ។ ព្រះអង្គមានអ្នកប្រាជ្ញ ៤ នាក់ឈ្មោះសេនក ១ បុក្កស១ កាមិន្ទ១ និងទេវិន្ទ។ ថ្ងៃមួយព្រះរាជាទ្រង់មាន ព្រះសុបន្តិនិមន្តជិតភ្លឺថា មានគំនរភ្លើង ៤ ភ្នក់ត្រង់ជ្រុងទាំង៤នៃព្រះរាជវាំងឆេះសន្ធោសន្ធៅឡើងស្មើនឹង កំផែងធំនៅត្រង់កណ្តាលភ្នក់ភ្លើងទាំង៤មានភ្លើងមួយប៉ុនអំពិលអំពែកឆេះភ្លែតឡើងភ្លឺជាងភ្នក់ភ្លើងទាំង៤ ហើយមានពន្លឺផ្សាយដល់ទ្វីប ទាំង៤រហូតដល់ព្រហ្មលោកមនុស្សទាំងឡាយកាន់គ្រឿងសក្ការទៅបូជា វាយជាន់លើគំនររងើកនោះពុំរលាកឡើយ។ ព្រះអង្គក៏ហៅអ្នកប្រាជ្ញទាំង៤នាក់មកសួរ។ អាចារ្យទាំង៤ ទាយថានិងមានអ្នកប្រាជ្ញជាគម្រប់៥កើតឡើងនៅថ្ងៃនេះ។ កាលនោះនៅស្រុកមួយឈ្មោះបាចិនវយមជ្ឈគ្រាមខាងកើតក្រុងមិថិលាមានសេដ្ឋីម្នាក់ឈ្មោះសិរីវឌ្ឍ និងភរិយានាមសុមនាទេវី។ព្រះពោធិសត្វច្យុតចាកឋានតាវត្តិង្សមកចាប់កំណើតក្នុងត្រកូលសេដ្ឋីនេះ។ ពេលប្រសូត្រមកព្រះឥន្ទបានយកថ្នាំទិព្វមកដាក់ក្នុងដៃទារក។ នាងសុមនាទេវីយកថ្នាំទៅជូនស្វាមីដែលមានជំងឺ ៧ ឆ្នាំមកហើយ ពិសាមើលក៏ជារោគនោះភ្លាម ។ ហេតុនេះបានជាមាតាបិតាសន្មត់នាមថា មហោសថ។ លុះចម្រើនវ័យ បាន៧ឆ្នាំព្រះមហោសថ បបួល កុមារជាមិត្ត១០០០នាក់ យកប្រាក់ម្នាក់ៗមួយ កហាបណៈមកចូលហ៊ុនគ្នាចាត់ការជួលជាងកសាងសាលា ៥ខ្នងសម្រាប់បំពេញកុសលផ្សេងៗ។ ក្រោយនោះព្រះបាទវិទេហរាជនឹកឃើញនូវដល់ពាក្យទំនាយដែលបណ្ឌិតទាំង៤នាក់ទាយថ្វាយព្រះអង្គទើបទ្រង់ចាត់ឲ្យអាមាត្រចេញទៅរកព្រះមហោសថ។ ព្រះមហាក្សត្រហៅអាចារ្យសេនកមកសួរថា តើល្មមទៅរកព្រះមហោសថមកតាំង ជាអ្នកប្រាជ្ញហើយឬនៅ? អាចារ្យនេះមានចិត្តច្រណែនខ្លាចខាតលាភ ក៏ទូលទាស់ថាមនុស្សចេះសាង សាលាប៉ុណ្ណេះពុំទាន់ល្មមជាអ្នកប្រាជ្ញទេ។ ព្រះរាជាផ្តាំអាមាត្រឲ្យចាំល្បងពិសោធអ្នកប្រាជ្ញតទៅទៀត។ អាចារ្យទទួលព្រះរាជឱង្កាល្បងឃើញ ការពិសោធ១៩លើក ខុសគ្នាៗ ហើយក្នុងការពិសោធឃើញមួយលើកៗ តែងទូលព្រះរាជាម្ដងសុំឲ្យនាំព្រះមហោសថមកទៅតាំងជាអ្នកប្រាជ្ញ ប៉ុន្តែអាចារ្យទាំង ៤ ចេះតែជំទាស់រហូតតំណក្រោយមកក៏ព្រះរាជាយកព្រះមហោសថមកតាំងនាមជាអ្នកប្រាជ្ញានៅក្នុងនគរបានតាមព្រះទ័យ និង ចាត់ទុកជារាជបុត្ររបស់ព្រះអង្គទៀតផង។ ថ្ងៃមួយព្រះរាជាក្រសាលឧទ្យានទ្រង់ទតសត្វបង្គួយមួយធ្វើក្បាលដឹកងោកនៅលើខ្លោងទ្វារ។ ទ្រង់សួរព្រះមហោសថ បង្គួយនេះវាធ្វើអ្វីព្រះមហោសថតបថា វាគោរពព្រះអង្គ។ ព្រះរាជាទ្រង់សព្វព្រះទ័យឲ្យអាមាត្រទិញសាច់ឲ្យបង្កួយឲ្យវាស៊ីរាល់ថ្ងៃ។ ថ្ងៃមួយជាថ្ងៃសីល អាមាត្របានស្វែងរកទិញសាច់មិន បានក៏យកប្រាក់ដែលមានតម្លៃស្មើរតម្លៃសាច់ទៅចងនៅកសត្វ បង្គួយជំនួសសាច់។ បង្កួយបានអលង្ការ ពាក់ក៏ក្រអឺតលែងគោរពស្តេច។ ព្រះរាជាក៏ឆ្ងល់ទ្រង់សួរព្រះមហោសថ។ ព្រះពោធិសត្វតបថាវាមើលងាយព្រះអង្គ។ ទ្រង់ឮដូច្នោះក៏ខ្ញាល់ហើយបញ្ជាអាមាត្យឲ្យបណ្ដេញបង្គួយនោះកុំឲ្យនៅទីនោះ។ ថ្ងៃមួយព្រះរាជាយាងប្រពាតព្រៃទ្រង់ទតឃើញនាងស្រីម្នាក់ជាប់លើចុងដើមឧទុម្ពរចុះមកមិនរួច ពីព្រោះមាណពជាប្តី គឺជាមនុស្សកាឡកណ្ណីបានយកបន្លាស្រះគល់រួចរត់បាត់ទៅ។ព្រះរាជាសព្វព្រះទ័យ រើសនាងនោះទៅអភិសេកធ្វើជាមហេសីប្រទាននាមជានាងឧទុម្ពរទេវី។ ថ្ងៃមួយទ្រង់បញ្ចុះនាងនាងលើរាជរថ។ នាងឃើញបិង្គុត្តរមាណពកំពុងជម្រះស្មៅទើបនាងញញឹម ព្រះរាជា សួរនាងសើចអី នាងតបថា នាងសើច និងប្តីដើមរបស់នាង។ ស្ដេចសួរអាចារ្យសេនក អាចារ្យក៏ទូលបង្ខុសថា ស្រីនេះមានឧបាយស្ងាត់កំបាំង។ ព្រះរាជាពិរោធ ហើយត្រាស់សួរ ព្រះមហោសថ ព្រះពោធិសត្វទូលថា ធម្មតាអ្នកអត់បុណ្យនៅរួម វាសនាជាមួយនឹងមនុស្សមានបុណ្យពុំបានទេ។ ព្រះរាជាទ្រង់សោមន្ស។ ជាមួយគ្នានេះព្រះនាងឧទុម្ពរទេវី ក៏សូមយកព្រះមហោសថទុកជា ព្រះអនុជពៅរួមឧទ្ទតែមួយ។ ព្រះរាជាក៏បានសាកល្បងនូវបញ្ញាលោកអាចារ្យទាំង៤ ដោយបង្កើតជាប្រស្នាទាក់ទងជាសត្វ ពពែមួយត្រូវគេវាយបាក់ខ្នង និងឆ្កែមួយត្រូវគេវាយបាក់ជើងមួយ ដែលយកគ្នាជាមិត្ត ដើម្បីចោទសួរអ្នក ប្រាជ្ញទាំង៤នាក់ថា សត្វម្រឹគ២មានជើង៧មាន ខ្នង១ តើសត្វអ្វី? អាចារ្យទាំង៤ដោះមិនរួចក៏ទៅសុំរៀនពី ព្រះមហោសថ។ ព្រះពោធិសត្វឲ្យអាចារ្យសេនកទន្ទេញថា ពពែៗឲ្យអាចារ្យកាមិន្ទទន្ទេញថាឆ្កែៗ ឲ្យអាចារ្យទេវិន្ទទន្ទេញថា ទាំងពីរសម្លាញ់នឹងគ្នា ឲ្យអាចារ្យបុក្កុសទន្ទេញថាទាំងពីរស៊ីស្មៅផងស៊ីសាច់ផងដោយពុំ យល់សេចក្តី។ លុះព្រឹកស្អែកឡើងព្រះរាជាទ្រង់សណ្តាប់ចម្លើយរបស់អាចារ្យទាំង៤មិនដឹងសេចក្តីថាដូចម្តេច ហើយទ្រង់ក៏សួរព្រះមហោសថវិញ។ ព្រះមហោសថក៏ទូលព្រះអង្គតាមដំណើររឿងពពែនិងឆ្កែនេះ។ បន្ទាប់មកទ្រង់តាំងអ្នកទាំង៥ជាអ្នកប្រាជ្ញក្នុងនគរ។ នាងឧទុម្ពរទេវីទូលទាស់ថា អាចារ្យទាំង៤ នេះទៅ រៀនដោះស្រាយប្រស្នាពីព្រះមហោសថទេ ដែលមិនអាចឲ្យមានឋាន:ស្មើនិងព្រះមហោសថ ពុំសមឡើ យ។ តមកព្រះរាជាក៏ទ្រង់លើកយកបញ្ហាផ្សេងៗទៀតមកចោទសួរអាចារ្យទាំង៤ និងព្រះមហោសថឲ្យ ដោះស្រាយល្បងប្រាជ្ញគ្នា។ ព្រះមហោសថទ្រង់ឈ្នះអាចារ្យទាំងអស់នោះ។ ព្រះរាជាក៏តាំងព្រះមហោសថ ជាអ្នកប្រាជ្ញដ៏ឧត្តមនិងជាអគ្គមហាសានាបតីក្នុងពេលនោះហើយបូជាគោឧសភ១ពាន់ ដំរីសេះអាជានេយ្យ ១ម៉ឺន និងស្រុកសួយចំនួន១៦ដល់ ព្រះមហោសថ។ ព្រះនាងឧទុម្ពរទេវីគិតថាព្រះមហោសថមានអាយុ១៦ឆ្នាំដែលត្រូវដណ្ដឹងភរិយាប្រទានចំពោះ ព្រះមហោសថ តែព្រះពោធិសត្វសុំលាទៅស្វែងរកភរិយាដោយខ្លួនឯង។ ព្រះអង្គបានឃើញនាងអមរាជា ធីតាកុដម្ដីដ៏ជាស្រីបញ្ចពិធកល្យាណី ក៏សួរប្រស្នាជ្រាបថា ជាស្រីមានបញ្ញាក៏ចូលស្តីដណ្តឹងមកធ្វើភរិយាដូចក្តីប្រាថ្នា។ ទ្រព្យសម្បត្តិដែលនាងអមរាទទួលបានជាគ្រឿងបណ្ណាការ ជាព្រទ្យសម្បត្តិយ៉ាងច្រើនសន្ធឹក នាងបានចែកជា២ គឺមួយភាគចែកជូនមហាជន និងមួយភាគទៀតរក្សាទុកក្នុងឃ្លាំងព្រះរាជទ្រព្យ។ ចំពោះពួកអាចារ្យទាំង៤នាក់នេះវិញចេះតែរកឧបាយផ្សេងៗដើម្បីព្យាបាទព្រះមហោសថឥតឈប់ឈរឡើយ ប៉ុន្តែដោយព្រះពោធិសត្វ និងនាងអមរាមានបញ្ញាប៉ុនគ្នាក៏ចេះតែបានដោះប្រស្នានឹងឧបាយគ្រប់បែបយ៉ាង របស់អាចារ្យទាំង៤រួចបានសុខសួរស្តីរៀងមក។ ព្រះមហោសថមានតួនាទីជាអគ្គមហាសេនាបតី ព្រះពោធិសត្វមានសេចក្តីព្យាយាមរៀបចំនគរ ឲ្យបានចម្រើនរុងរឿង។ព្រះមហោសថបានចាត់ឲ្យគេធ្វើកំពែងប្រាំងពីរជាន់ព័ន្ធជុំវិញនគរ។ ទ្រង់ចាត់ការឲ្យមន្ត្រីទៅធ្វើការជាមួយ និងស្តេច១០១នគរ ដើម្បីលបយកការណ៍ក្រែងមានស្តេចអង្គណាមួយចង់រំលោភឈ្លានពាន លើនគរដទៃទៀត។ ព្រះមហោសថបានចញ្ចឹមសេកសោមបណ្ឌិតមួយឈ្មោះមាធុរ:មានបញ្ញាឆ្លាតណាស់។ ទ្រង់ចាត់សេកនេះឲ្យទៅស៊ើបការណ៍បានដឹងថាអាចារ្យកេវដ្ដព្រាណ៍ និងស្ដេចចុល្លនីព្រហ្មទត្តនៃនគរ ឧត្តរបញ្ចូលមានបំណងវាយយកស្ដេច១០១នគរធ្វើជាចំណុះ ហើយនិងនាំពួកបរិវារទៅចាប់ព្រះបាទវិទេហរាជនៃនគរ មិថិលា ប៉ុន្តែផែនការនេះត្រូវបរាជ័យ។ ស្ដេចចុល្លនីបែរជាផ្ញើរសុំជួបព្រះមហោសថ ដើម្បីសួរ ដេញដោលធម៌គ្នាវិញ។ ព្រះមហោសថក៏យល់ ហើយនាំពួកសេនាជំនិត១ពាន់នាក់ទៅកាន់ធម្មយុទ្ធមណ្ឌល។ ព្រះពោធិសត្វដឹងថា អាចារ្យកេវដ្ដព្រាហ្មណ៍ចង់ឱ្យខ្លួនសំពះដើម្បីប្រកាសថាចុះចាញ់ក៏ទ្រង់ធ្វើឱ្យកែវ មណីរតន៍ទៅអាចារ្យនេះ។ អាចារ្យកេវដ្ដព្រាហ្មណ៍បាន ឱនមកទទួលកែវក៏ត្រូវព្រះមហោសថ សង្កត់ករុញ វក់វីរុសមុខនឹងផែនដីចេញឈាមរហាម។ ចំណែកព្រះចុល្លនីត្រូវពួកព្រះមហោសថ ភ្ជង់អាវុធភ័យរត់ខ្ចាត់ខ្ចាយអស់។ ព្រះមហោសថបានចាត់ឱ្យព្រាហ្មណ៍ម្នាក់ឈ្មោះអនុកេវដ្ដព្រាហ្មណ៍ រៀនពីមន្តសម្ងាត់ទៅ ធ្វើកលបញ្ឆោតពួកពលសេនារបស់ព្រះបាទចុល្លនីព្រហ្មទត្តឱ្យពាក់សញ្ញា ព្រះមហោសថរួចទូលទាស់ថាពួកនេះមានចិត្តក្បត់ និងព្រះអង្គ។ អនុកេវដ្ដព្រាហ្មណ៍បាននាំព្រះបាទចុល្លនីលបជិះសេះរត់ទាំងយប់ទៅ ប្រោសចោលក្នុងព្រៃស្ងាត់ ហើយវិលមកនគរមិថិលាវិញ។ ក្រោយនោះអាចារ្យកេវដ្ដព្រាហ្មណ៍ រកឧបាយកលសម្លាប់ព្រះបាទវិទេហរាជ និង ព្រះមហោសថក៏ណែនាំព្រះបាទចុល្លនីឱ្យធ្វើសារថានឹងថ្វាយព្រះនាង បញ្ចូលចន្ទីជារាជបុត្រីថ្វាយដល់ព្រះបាទវិទេហរាជ។ ព្រះមហោសថដឹងឧបាយ នេះតាមសេកស៊ើបការណ៍បានពីនាងសារិកាព្រះពោធិសត្វ បានចាត់ឱ្យរៀបចំក្រុងមួយឈ្មោះក្រុងឧបការនាខេត្តកប្បិលឯនាយទន្លេគង្គា។ មហោសថសុំឱ្យព្រះរាជារៀបចំព្រះពន្លាក្នុងនគរបញ្ចូលដើម្បីធ្វើពិធីរាជាភិសេក។ ព្រះបាទចុល្លនីយល់ព្រមឱ្យព្រះមហោសថ រៀបចំនគរដែលជាឱកាស បានរៀបទីកន្លែងសម្ងាត់ក្នុងនគរ ឧត្តរបញ្ចូលគឺទ្រង់ឱ្យជីកឧម្មង្គទៅឡើងចំជណ្តើរប្រាសាទស្តេចចុល្លនីដែលធ្វើការយ៉ាងសម្ងាត់អស់រយៈ៤ ខែ។ ព្រះមហោសថក៏សុំទូលព្រះបាទវិទេហរាជយាង មកចាំនៅព្រះរាជបុរីឧបការជិតទន្លេគង្គាជាមួយនឹង អាចារ្យ៤នាក់។ ក្នុងខណៈនេះព្រះបាទចុល្លនីនឹកថា មានឱកាសកាត់ព្រះសូរងព្រះបាទវិទេហរាជ និងព្រះមហោសថ ទើបលើកទ័ពចេញពីនគរ ទៅឡោមព័ទ្ធក្រុងឧបការនោះ។ ឆ្លៀតឱកាសល្អ ពួកសេនារបស់ព្រះមហោសថ

No comments:

Post a Comment